នាពេលថ្មីៗកន្លងទៅនេះ សមាជបក្សកុម្មុយនីស្តចិនលើកទី២០ ទទួលបានការយកចិត្តទុកដាក់ខ្ពស់ជាបន្តបន្ទាប់ពីសំណាក់សហគមន៍អន្តរជាតិ ។ ខណៈពេលសមាជបក្សកុម្មុយនីស្តចិនលើកទី២០បានបិទបញ្ចប់ដោយជោគជ័យ ឥស្សរជនបរទេសបាននាំគ្នាថ្លែងថា សមាជបក្សលើកនេះមានសារសំខាន់ជានិមិត្តសញ្ញា មិនត្រឹមតែនឹងជះឥទ្ធិពលយ៉ាងជ្រាលជ្រៅនិងវែងឆ្ងាយដល់ប្រទេសចិនប៉ុណ្ណោះទេ ថែមទាំងក៏នឹងបំពេញបន្ថែមកម្លាំងចលករដល់បណ្តាលប្រទេសនានាលើពិភពលោក ដើម្បីចាប់ដៃគ្នាទប់ទល់នឹងការប្រឈម ក៏ដូចជាសម្រេចបាននូវការអភិវឌ្ឍរួមទៀតផង ។
ប្រធានមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវការច្នៃប្រឌិតថ្មីនៅអាស៊ីរបស់ធនាគារគំនិតឥណ្ឌូណេស៊ី បានសម្គាល់ឃើញថា សមាជបក្សកុម្មុយនីស្តចិនលើកទី២០ បានគ្រោងផែនការប្រកបដោយវិទ្យាសាស្ត្រនូវគោលដៅនិងគោលណែនាំផ្នែកនយោបាយរបស់ប្រទេសចិនក្នុងរយៈពេល៥ឆ្នាំខាងមុខ រហូតដល់រយៈពេលកាន់តែយូរ សេចក្តីសម្រេចចិត្តនិងការរៀបចំចាត់ចែងរបស់សមាជលើកនេះ នឹងមានសារសំខាន់ជាទីបំផុតចំពោះការដែលបក្សកុម្មុយនីស្តចិនដឹកនាំប្រជាជនចិនជំរុញការស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាចិនឡើងវិញដោយគ្រប់ជ្រុងជ្រោយ តាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន ។
ប្រធានមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវបញ្ហាចិនរបស់ប្រទេសប្រេស៊ីលបានថ្លែងថា សមាជបក្សកុម្មុយនីស្តចិនលើកទី២០ នឹងដឹកនាំប្រជាជនចិនបន្តកសាងទំនើបកម្មតាមបែបផែនចិន ដើរឆ្ពោះទៅមុខដើម្បីសម្រេចបាននូវការអភិវឌ្ឍថ្មី និងនាំមកនូវឱកាសថ្មីដល់ពិភពលោក ។
អតីតប្រធាននៃក្រុមមិត្តភាពរវាងប៉ូឡូញនិងចិនរបស់រដ្ឋសភាពប៉ូឡូញបានលើកឡើងថា ជឿជាក់ថា ប្រទេសចិននឹងបន្តធ្វើឱ្យកំណែទម្រង់មានភាពកាន់តែស៊ីជម្រៅជាបន្តបន្ទាប់ ពន្លឿនការបង្កើតនិម្មាបនកម្មអភិវឌ្ឍន៍ថ្មី ផ្តោតសំខាន់លើការជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ក៏ដូចជាចែករំលែកឱកាសអភិវឌ្ឍន៍ជាមួយបណ្តាប្រទេសនានា ដើម្បីសម្រេចបាននូវការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ ៕