ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ដែលទើបត្រូវជ្រើសតាំងជាមេដឹកនាំកំពូលនៃបក្សកុម្មុយនីស្តចិនថ្លែងថា៖ប្រទេសចិននឹងជំរុញយ៉ាងមុតមាំមិនងាករេនូវការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់និងបង្កើតកាលានុវត្តភាពកាន់តែច្រើនសម្រាប់ពិភពលោកតាមរយៈការអភិវឌ្ឍរបស់ខ្លួន
2022-10-23 16:20:11cri
Share with:

      នៅថ្ងៃទី ២៣ ខែតុលា កិច្ចប្រជុំពេញអង្គលើកទីមួយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណតិ្តទី ២០ បានបោះឆ្នោតនិងបង្កើតឡើងស្ថាប័នដឹកនាំនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណតិ្តថ្មី ហើយបានជ្រើសរើសលោក Xi Jinping បន្តកាន់មុខតំណែងជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ។ ក្នុងសនិ្នសីទសារព័ត៌មានចិននិងអន្តរជាតិរបស់សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិថ្មី លោក Xi Jinping បានលើកឡើងថា បច្ចុប្បន្ននេះ ប្រទេសចិនបានឈានចូលដំណើរថ្មីដើម្បីកសាងប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយនិងឆ្ពោះទៅរកគោលដៅតស៊ូមួយរយឆ្នាំទីពីរ ក៏ដូចជាជំរុញការស្តារឡើងវិញដ៏មហិមារបស់ប្រជាជាតិចិនដោយគ្រប់ជ្រុងជ្រោយតាមការធ្វើទំនើបកម្មតាមបែបផែនចិន ។ ប្រទេសចិននឹងប្រកាន់ខ្ជាប់យ៉ាងមុតមាំមិនងាករេឱ្យកំណែទម្រង់និងបើកទូលាយមានភាពកាន់តែស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយនិងជំរុញយ៉ាងមុតមាំមិនងាករេនូវការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ក៏ដូចជាបង្កើតកាលានុវត្តភាពកាន់តែច្រើនសម្រាប់ពិភពលោកតាមរយៈការអភិវឌ្ឍរបស់ខ្លួន ៕

    

អ្នកបកប្រែ:魏伟
ប្លុកពិសេស