ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បញ្ញវន្តរុស្ស៊ីថ្លែងថា៖"រឿងអច្ឆរិយរបស់ប្រទេសចិន"បង្ហាញពីឧត្តមភាពនៃប្រព័ន្ធរបបរបស់ចិន
2022-10-23 11:26:45cri
Share with:

    សមាជបក្សកុម្មុយនីស្តចិនលើកទី ២០ បានបិទសម័យប្រជុំនៅវិមានសភាប្រជាជនក្រុងប៉េកាំងនៅថ្ងៃទី ២២ ខែតុលា ។ លោក Davydov អ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់នៃបណិ្ឌត្យសភាវិទ្យាសាស្ត្ររុស្ស៊ីបានថ្លែងក្នុងពេលផ្តល់បទសម្ភាសន៍ពិសេសជាមួយប្រព័ន្ធសារព័ត៌មានថា ឧត្តមភាពនៃប្រព័ន្ធរបបរបស់ចិនបានបង្កើតភាពអស្ចារ្យអភិវឌ្ឍន៍តាមបែបផែនចិន ។

    លោក Davydov បានលើកឡើងថា របាយការណ៍ការងារនៃសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ បានផ្តោតការយកចិត្តទុកដាក់លើសមិទ្ធផលអភិវឌ្ឍន៍របស់ចិនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះនិងផែនការអភិវឌ្ឍន៍នាពេលអនាគត ។ នៅពេលបច្ចុប្បន្ន ឋានៈនិងឥទ្ធិពលរបស់ប្រទេសចិននៅលើឆាកអន្តរជាតិគឺអាស្រ័យដោយសមិទ្ធផលដ៏សំខាន់ដែលប្រទេសចិនទទួលបានក្នុងគ្រប់វិស័យ ដូចជាសេដ្ឋកិច្ចជាដើមក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ ។

    លោក Davydov បានលើកឡើងទៀតថា "ខ្ញុំសង្កេតឃើញថា គឺដោយមកពីមាគ៌ាសង្គមនិយមមានលក្ខណៈពិសេសចិនដែលធ្វើឱ្យរូបមន្តរបស់ប្រទេសចិនមានកម្លាំងទាក់ទាញកាន់តែខ្លាំងឡើងៗចំពោះប្រទេសផ្សេងទៀតដើម្បីត្រួសត្រាយឱកាសធ្វើការផ្លាស់ប្តូរនិងយកទៅសិក្សារៀនសូត្រកាន់តែទូលំទូលាយសម្រាប់ប្រទេសផ្សេងទៀត ក៏ដូចជាចង្អុលបង្ហាញនូវមធ្យោបាយនិងអនាគតថ្មីដែលបានតាំងមូលដ្ឋានគ្រឹះដើម្បីស្វែងរកជីវភាពរស់នៅកាន់តែល្អប្រសើរនិងកាន់តែសុភមង្គល" ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស