ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សមាជបក្សកុម្មុយនីស្តចិនលើកទី២០បានអនុម័តសេចក្តីសម្រេចចិត្តស្តីពីការធ្វើវិសោធនកម្មលក្ខនិ្តកៈបក្សកុម្មុយនីស្តចិន
2022-10-23 12:27:04cri
Share with:


       សមាជបក្សកុម្មុយនីស្តចិនលើកទី២០ដែលបានបិទបញ្ចប់នៅថ្ងៃទី២២ ខែតុលា បានអនុម័តលេី «លក្ខនិ្តកៈបក្សកុម្មុយនីស្តចិន (សេចក្តីព្រាងច្បាប់វិសោធនកម្ម) » បានឯកភាពបន្ថែមលទ្ធផលអភិវឌ្ឍថ្មីនៃគំនិតសង្គមនិយមលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មីរបស់លោក Xi Jinping បន្ទាប់ពីសមាជបក្សលើកទី១៩ទៅក្នុង «លក្ខនិ្តកៈបក្សកុម្មុយនីស្តចិន» (ហៅកាត់ លក្ខន្តិកៈបក្ស)   ហេីយបានសម្រួលបន្ថែមការរៀបរាប់អំពីគោលដៅតស៊ូដោយយោងតាមភារកិច្ចស្នួលដែលសមាជបក្សលើកទី២០ បានលើកឡេីង   បានបញ្ជាក់ថា គោលដៅយុទ្ធសាស្ត្រនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកិច្ចរបស់ប្រទេសចិនគឺ   ដល់ឆ្នាំ២០៣៥ សម្រេចបាននូវទំនើបកម្មសង្គមនិយមជាមូលដ្ឋាន ដល់ពាក់កណ្តាលសតវត្សរ៍នេះ កសាងប្រទេសចិនឱ្យក្លាយជាប្រទេសសង្គមនិយមទំនើបដ៏ខ្លាំងក្លា  ពោលគឺសម្រេចបាន “គោលដៅតស៊ូមួយរយឆ្នាំទី២”។

 

       សមាជបក្សបានឯកភាពការបញ្ចូលភារកិច្ចស្នួលស្តីពី “ជំរុញការស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញតាមការធ្វើទំនើបកម្មបែបផែនចិន” ទៅក្នុងលក្ខនិ្តកៈបក្ស បានឯកភាពបញ្ចូលខ្លឹមសារដែលថា សម្រេចវិបុលភាពរួមរបស់ប្រជាជនទាំងមូលជាបន្តបន្ទាប់  , បង្កើនការកសាងរចនាអភិវឌ្ឍថ្មី  , អភិវឌ្ឍប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូល, អនុវត្តគោលការប្រទេសមួយប្រព័ន្ធនយោបាយពីរដោយម៉ឺម៉ាត់ ត្រឹមត្រូវនិងពេញទំហឹង  ,  ប្រឆាំងនិងទប់ស្កាត់យ៉ាងដាច់ខាតចំពោះកម្លាំង “តៃវ៉ាន់ឯករាជ”ជាដើម ទៅក្នុងលក្ខនិ្តកៈបក្ស។

 

       សមាជបក្សបានឯកភាពបញ្ចូលខ្លឹមសារស្តីពីការផ្សុះផ្សាយគុណតម្លៃរួមរបស់មនុស្សជាតិដ៏សន្តិភាព វិវឌ្ឍនភាព យុត្តិធម៌ ប្រជាធិបតេយ្យ និងសេរីភាព  ដើម្បីជំរុញកសាងសកលលោកដែលមានសន្តិភាពជានិរន្តរ៍ សន្តិសុខជាទូទៅ វិបុលភាពរួម បើកទូលាយនិងបរិយាបន្ន ស្រស់ស្អាត  ទៅក្នុងលក្ខនិ្តកៈបក្ស។

 

      ក្នុងវិស័យការកសាងបក្ស សមាជបានឯកភាពបន្ថែមបញ្ចូលខ្លឹមសារស្តីពីការបង្កើនទំនួលខុសត្រូវខាងតួអង្គសំខាន់និងទំនួលខុសត្រូវខាងត្រួតពិនិត្យនៃការគ្រប់គ្រងបក្សយ៉ាងតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ  ដើម្បីបង្កើតបរិយាកាសក្នុងបក្សដែលមិនហ៊ានពុករលួយ មិនអាចពុករលួយ និងមិនចង់ពុករលួយជាដើម ទៅក្នុងលក្ខនិ្តកៈបក្ស។

 

      សូមបញ្ជាក់ថា លក្ខនិ្តកៈបក្សជាច្បាប់មូលដ្ឋាននៃបក្សកុម្មុយនីស្តចិន ដែលបានបង្ហាញនូវលក្ខណៈ គោលការ ឧត្តមគតិនិងគោលដៅតស៊ូ  ព្រមទាំងទ្រឺស្តីនិងមាគ៌ាគោលនយោបាយនៃបក្ស។ តាមរយៈការប្រែប្រួលនៃសភាពការណ៍ជាតិនិងអន្តរជាតិ  សមាជបក្សកុម្មុយនីស្តចិនដែល៥ឆ្នាំបើកធ្វើសមាជមួយលេីកដេីម្បីធ្វើវិសោធនកម្មចំពោះលក្ខន្តិកៈបក្សដើម្បីឱ្យសមស្របនឹងតម្រូវការនៃយុគសម័យ ដែលមានខ្លឹមសាសំខាន់ចំពោះការជំរុញការកសាងបក្សកុម្មុយនីស្តចិននិងដឹកនាំបុព្វហេតុគ្រប់វិស័យរបស់ចិនឱ្យបន្តឈានទៅមុខ៕

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស