ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនថ្លែងថា៖ប្រទេសចិនប្រកាន់ជំហរច្បាស់លាស់ក្នុងការធ្វើពហិការចំពោះការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃប្រទេសកំពុងអភិវឌ្ឍន៍ក្រោមលេសសិទ្ធិមនុស្ស
2022-10-22 12:29:10cri
Share with:

    លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៃក្រសួងការបរទេសចិននៅថ្ងៃទី ២១ ខែតុលាថា ប្រទេសចិនបាននិងកំពុងប្រកាន់ជំហរច្បាស់លាស់ក្នុងការធ្វើពហិការចំពោះការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃប្រទេសកំពុងអភិវឌ្ឍន៍ក្រោមលេសសិទ្ធិមនុស្សដែលទទួលបានការគាំទ្រនិងឆ្លើយតបពីសំណាក់សហគមន៍អន្តរជាតិ ជាពិសេសគឺប្រទេសកំពុងអភិវឌ្ឍន៍ទាំងឡាយ ។

    លោក Wang Wenbin បានលើកឡើងថា ចាប់តាំងពីបក្សកុម្មុយនីស្តចិនបានបង្កើតឡើងមក ក៏បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការគោរពនិងធានាសិទ្ធិមនុស្ស ។ "ជីវភាពរស់នៅដ៏មានសុភមង្គលរបស់ប្រជាជនចិនគឺជាសិទ្ធិមនុស្សដ៏ធំបំផុត "ហើយតាំងពីដើមមក ការស្វែងរកសុភមង្គលជូនប្រជាជនចិនគឺជាគោលបំណងដើមរបស់សមាជិកបក្សកុម្មុយនីស្តចិន ។ ចាប់ពីសមាជបក្សកុម្មុយនីស្តចិនលើកទី ១៨ មក មជ្ឈិមបក្សកុម្មុយនីស្តចិនដែលមានលោកXiJinpingជាប្រមុខស្នូលបាននិងកំពុងប្រកាន់ខ្ជាប់ការតម្កល់ទុកការគោរពនិងធានាសិទ្ធិមនុស្សជាការងារសំខាន់មួយក្នុងអភិបាលកិច្ចជាតិដើម្បីជំរុញឱ្យកិច្ចការសិទ្ធិមនុស្សរបស់ចិនទទួលបានសមិទ្ធផលជាប្រវត្តិសាស្ត្រ ។

    លោក Wang Wenbin បានលើកឡើងទៀតថា "ប្រទេសចិនរីករាយរួមសហការជាមួយសហគមន៍អន្តរជាតិដើម្បីប្រមូលផ្តុំនូវគំនិតឯកភាពរួមស្តីពីការអភិវឌ្ឍសិទ្ធិមនុស្ស បង្កើនសុខុមាលភាពរបស់ប្រជាជនឱ្យបានកាន់តែល្អប្រសើរ ក្នុងន័យជំរុញការធ្វើអភិបាលកិច្ចសិទ្ធិមនុស្សសកលឱ្យវិវឌ្ឍរីកចម្រើនទៅកាន់ទិសដៅកាន់តែសមភាព យុត្តិធម៌ សមហេតុផលនិងបរិយាប័ន្ន ក៏ដូចជាចាប់ដៃគ្នាបង្កើតអនាគតកាន់តែល្អបវរ "៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស