ថ្ងៃទី២១ខែតុលាតាមម៉ោងក្នុងតំបន់ សន្និសីទកំពូលរដូវរំហើយនៃសហភាពអឺរ៉ុបបានបិទបញ្ចប់នៅទីក្រុងប្រ៊ុចសែលប្រទេសបែលហ្សិក អ្នកដឹកនាំសហភាពអឺរ៉ុបដែលបានចូលរួមសន្និសីទបានឈានដល់មតិឯកភាពរួមស្តីពីវិធានការថាមពលបន្ទាន់ជាច្រើនខ ប៉ុន្តែការខ្វែងគំនិតក្នុងគោលនយោបាយថាមពលទាំងមូលនៅតែធ្ងន់ធ្ងរនៅឡើយ។
ក្នុងសន្និសីទកំពូលលើកនេះ អ្នកដឹកនាំសហភាពអឺរ៉ុបបានឈានដល់មតិឯកភាពរួមស្តីពីបញ្ហាដូចជាវិធានការថាមពលបន្ទាន់ជាច្រើនខ និង“កំណត់ថ្លៃអតិបរមាជាបណ្តោះអាសន្នចំពោះឧស្ម័នធម្មជាតិដែលប្រើប្រាស់ក្នុងការផលិតអគ្គិសនី”ជាដើម។ ប៉ុន្តែដោយសារប្រទេសអាល្លឺម៉ង់និងហូឡង់ជាដើម ប្រឆាំងយ៉ាងដាច់ខាត បានជាសន្និសីទកំពូលលើកនេះនៅតែមានការខ្វែងគំនិតគ្នាយ៉ាងខ្លាំងបង្គួរក្នុងបញ្ហាគន្លឹះដែលថាតើត្រូវកំណត់ថ្លៃអតិបរមាចំពោះឧស្ម័នធម្មជាតិនាំចូលឫអត់។ ភាគីសហភាពអឺរ៉ុបបានថ្លែងថានិងបន្តធ្វើការស្រាវជ្រាវអំពីបញ្ហា“កំណត់ថ្លៃអតិបរមា”តទៅទៀត ចំណែករដ្ឋមន្ត្រីក្រសួងថាមពលនៃសមាជិកសហភាពអឺរ៉ុបក៏នឹងធ្វើការប្រជុំម្តងទៀតនៅពេលជិតៗខាងមុខនេះ ដើម្បីពិគ្រោះពិភាក្សាអំពីបញ្ហានេះផងដែរ។