ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អតីតរដ្ឋមន្រ្តីក្រសួងកិច្ចការរដ្ឋប៉ាគីស្ថាន៖សមាជបក្សកុម្មុយនីស្តចិនលើកទី២០បានបញ្ចេញសញ្ញាយ៉ាងជាក់លាក់អំពីកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមកទៅកាន់ពិភពលោក
2022-10-22 14:52:56cri
Share with:

      សមាជបក្សកុម្មុយនីស្តចិនលើកទី២០បានបិទបញ្ចប់នៅក្រុងប៉េកាំងនៅថ្ងៃទី២២ខែតុលានេះ។ ពេលផ្តល់បទសម្ភាសន៍ លោកHaroon Sharifទីប្រឹក្សាជាន់ខ្ពស់អង្គការសហប្រជាជាតិនិងជាអតីតរដ្ឋមន្រ្តីក្រសួងកិច្ចការរដ្ឋប៉ាគីស្ថានបានថ្លែងថា សមាជបក្សកុម្មុយនីស្តចិនបានកំណត់យ៉ាងច្បាស់លាស់នូវតួនាទីរបស់ចិនក្នុងសហគមន៍អន្តរជាតិ ហើយក៏បានបញ្ចេញសញ្ញាអំពីកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកទៅកាន់ពិភពលោកផងដែរ។

      លោកHaroon Sharifបានថ្លែងថា របាយការណ៍ការងារនៃសមាជបក្សកុម្មុយនីស្តចិនមិនត្រឹមតែបានផ្តោតការយកចិត្តទុកដាក់លើសមិទ្ធផលរបស់ចិននិងចង្អុលបង្ហាញផែនទីបង្ហាញផ្លូវថ្មីសម្រាប់ការអភិវឌ្ឍរបស់ប្រទេសចិនក្នុងរយៈពេល៥ឆ្នាំអនាគតប៉ុណ្ណោះទេ ថែមទាំងក៏បានលើកឡើងថា ចិននិងប្រទេសជិតខាង ព្រមទាំងសហគមន៍អន្តរជាតិធ្វើការប្រាស្រ័យទាក់ទងគ្នាតាមរបៀបសមភាពនិងគោរពគ្នា តែមិនមែនឥរិយាបថបង្ខិតបង្ខំនោះទេ។

      លោកបានវិភាគថែមមួយកម្រិតទៀតថា ប្រទេសចិនបានផ្តោតសំខាន់លើការអភិ វឌ្ឍនិងកំណើនសេដ្ឋកិច្ចក្នុងស្រុក ថែមទាំងទិសដៅសេដ្ឋកិច្ចលើពិភពលោកទាំងមូលរបស់ចិនអាចដើរតួនាទីជាគន្លឹះ។ "លើពិភពលោកមួយនេះដែលប្រកបដោយភាពបម្រែបម្រួលឥតឈប់ឈរនិងភាពមិនប្រកដប្រជា តើត្រូវប្រើប្រាស់ភាពបម្រែបម្រួលទាំងនេះយ៉ាងដូចម្តេច ប្រទេសចិននឹងក្លាយជាកត្តាដែលមានសារសំខាន់ណាស់”៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស