កាលពីថ្ងៃទី២១ខែតុលា លោក Geng Shuang តំណាងរងរបស់ចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានថ្លែងថា ភាគីចិនសូមសម្តែងការស្វាគមន៍ចំពោះការដែលក្រុមប្រឹក្សាសន្តិសុខអនុម័តជាឯកច្ឆន្ទនូវសេចក្តីសម្រេចចិត្តលេខ២៦៥៣ស្តីពីការដាក់ទណ្ឌកម្មទៅលើក្រុមសង្គមងងឹតរបស់ហៃទីនៅថ្ងៃដដែល ហើយគូសបញ្ជាក់ថា បក្សពួកនយោបាយហៃទីគួរតែឈានដល់គំនិតឯកភាពរួមអំពីរចនាសម្ព័ន្ធនយោបាយជាតិនិងការរៀបចំចាត់ចែងក្នុងដំណាក់កាលអន្តរកាលក្នុងពេលឆាប់ៗ ។
លោក Geng Shuang បានថ្លែងសុន្ទរកថាប្រកបដោយលក្ខណៈបកស្រាយបន្ទាប់ពីការបោះឆ្នោតសម្រេចចិត្តចំពោះសេចក្តីព្រាងនៃសេចក្តីសម្រេចចិត្តអំពីបញ្ហាដាក់ទណ្ឌកម្មរបស់ហៃទីថា ក្រុមប្រឹក្សាសន្តិសុខបានអនុម័តជាឯកច្ឆន្ទនូវសេចក្តីសម្រេចចិត្តលេខ២៦៥៣ ដោយបានចាត់វិធានការដាក់ទណ្ឌកម្មទៅលើក្រុមសង្គមងងឹតហៃទី ដូចជា ដាក់កំហិតចំពោះការធ្វើទេសចរណ៍ បង្កកទ្រព្យសម្បត្តិនិងហាមឃាត់ការដឹកជញ្ជូនអាវុធជាដើម ដើម្បីប្រែគំនិតឯកភាពរួមស្តីពីការទប់ស្កាត់ឧក្រិដ្ឋកម្មហិង្សានៃក្រុមសង្គមងងឹត ការពារប្រជាជនហៃទី ស្តារសន្តិសុខនិងសណ្តាប់ធ្នាប់សង្គមហៃទីឡើងវិញឱ្យក្លាយជាសកម្មភាពជាក់ស្តែង ។ ភាគីចិនសូមសម្តែងការស្វាគមន៍ចំពោះការនេះ ។
លោក Geng Shuang បានគូសបញ្ជាក់ថា ភាគីចិនរំពឹងថា ក្នុងការពិគ្រោះពិភាក្សាអំពីបញ្ហាហៃទីក្នុងដំណាក់កាលក្រោយ ក្រុមប្រឹក្សាសន្តិសុខអាចបន្តប្រកាន់ខ្ជាប់ស្មារតីដែលពិគ្រោះពិភាក្សាយ៉ាងពេញលេញ និងសាមគ្គីគ្នាជាធ្លុងមួយ បន្តប្រកាន់ខ្ជាប់ទង្វើដែលគិតពិចារណាជាទូទៅនិងធ្វើសេចក្តីសម្រេចចិត្តយ៉ាងម៉ត់ចត់ ។ ភាគីចិនរីករាយបន្តដើរតួនាទីយ៉ាងសកម្មនិងប្រកបដោយលក្ខណៈស្ថាបនាចំពោះការនេះ ៕