ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សមាជបក្សកុម្មុយនីស្តចិនលើកទី២០បានបិទសម័យប្រជុំដោយជោគជ័យ
2022-10-22 14:26:39cri
Share with:

      ព្រឹកថ្ងៃទី២២ ខែតុលា សមាជបក្សកុម្មុយនីស្តចិនលើកទី២០ដែលបានដំណើរការអស់រយៈពេល៧ ថ្ងៃបានបិទសម័យប្រជុំនៅវិមានសភាប្រជាជនក្រុងប៉េកាំង ។

      សមាជលើកនេះបានជ្រើសរើសនិងបង្កើតគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងគណៈកម្មាធិការត្រួតពិនិត្យវិន័យនៃមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០  បានអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីរបាយការណ៍ការងាររបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ១៩   សេចក្តីសម្រេចចិត្តស្តីពីរបាយការណ៍ការងាររបស់គណៈកម្មាធិការត្រួតពិនិត្យវិន័យនៃមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ១៩ និងសេចក្តីសម្រេចចិត្តស្តីពីការធ្វើវិសោធនកម្មលក្ខនិ្តកៈបក្សកុម្មុយនីស្តចិន ។

      សូមបញ្ជាក់ថា សមាជិកបក្សកុម្មុយនីស្តចិន និងគណៈកម្មាធិការមជ្ឈិមបក្សដែលបង្កើតឡើងដោយសមាជបក្ស ជាស្ថាប័នដឹកនាំកំពូលរបស់កបក្សកុម្មុយនីស្តចិន ។ សមាជបក្សកុម្មុយនីស្តចិនរាល់៥ឆ្នាំធ្វើម្តង ៕

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស