ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការស្ទង់ប្រជាមតិបង្ហាញថា អតិផរណាខ្ពស់បណ្តាលឱ្យប្រជាជនអាមេរិកភាគច្រើនមានការព្រួយបារម្ភ
2022-10-21 11:39:48cri
Share with:

     ថ្ងៃទី១៩ ខែតុលា តាមម៉ោងក្នុងតំបន់ តាមការផ្សាយដំណឹងនៃវេបសាយ Fox News របស់អាមេរិកបានឱ្យដឹងថា ការស្ទង់ប្រជាមតិមួយលើកដែលបានធ្វើពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែតុលាបានបង្ហាញថា ប្រជាជនអាមេរិកដែលចូលរួមផ្តល់មតិចំនួន៧៨ភាគរយ មានការវាយតម្លៃអវិជ្ជមានចំពោះសភាពការណ៍សេដ្ឋកិច្ចអាមេរិក ហើយមានអ្នកចូលរួមផ្តល់មតិចំនួន៧៣ភាគរយសម្គាល់ឃើញថា សេដ្ឋកិច្ចអាមេរិកបាននិងកំពុងឈានទៅរកភាពអាប់អួ ចំនួន៧១ភាគរយ បានកាត់បន្ថយការចំណោយលើការទិញរបស់ប្រើប្រាស់ប្រចាំថ្ងៃ ហើយ៥៣ភាគរយយល់ឃើញថា ស្ថានភាពគ្រួសាររបស់ខ្លួនមានភាពកាន់តែអន់ថយបើប្រធៀបនឹងពីរឆ្នាំមុន ។

      អ្នកវិភាគបានយល់ឃើញថា ដោយមកពីបញ្ហាអតិផរណារបស់អាមេរិកមិនត្រូវបានបន្ធូរបន្ថយប្រកបដោយប្រសិទ្ធភាព ដូច្នេះ ទីផ្សារបានប៉ាន់ប្រមាណថា ប្រព័ន្ធបម្រុងសហព័ន្ធអាមេរិកនឹងបន្តបន្ថែមអត្រាការប្រាក់យ៉ាងខ្លាំងតទៅទៀត ហើយសេដ្ឋកិច្ចអាមេរិកប្រហែលនឹងបន្តបង្អង់កំណើនថែមទៀត៕

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស