ថ្ងៃទី២០ខែតុលា មជ្ឈមណ្ឌលព័ត៌មាននៃសមាជបក្សកុម្មុយនីស្តចិនលើកទី២០បានរៀបចំសន្និសីទផ្តល់បទសម្ភាសន៍ជាសមូហភាពលើកទី៥ អ្នកនាំពាក្យនៃគណៈប្រតិភូប្រព័ន្ធហិរញ្ញវត្ថុមជ្ឈិមនិងប្រព័ន្ធសហគ្រាសមជ្ឈិមចិនបានថ្លែងថា ពួកគេនឹងរួមចំណែកក្នុងការធ្វើទំនើបកម្មតាមបែបផែនចិនតាមរយៈសេវាកម្មហិរញ្ញវត្ថុប្រកបដោយគុណភាពខ្ពស់និងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃសហគ្រាសមជ្ឈិមចិន។
លោកPanGongshengអ្នកនាំពាក្យគណៈប្រតិភូប្រព័ន្ធហិរញ្ញវត្ថុមជ្ឈិមចិននិងជាទេសាភិបាលរងនៃធនាគារប្រជាជនចិនបានធ្វើបទបង្ហាញថា"បច្ចុប្បន្ននេះ ទំហំសរុបនៃទ្រព្យសម្បត្តិនៃមុខរបរធនាគារចិនស្ថិតក្នុងចំណាត់ថ្នាក់ទី១លើពិភពលោក ទំហំមូលបត្រ ប័ណ្ណបំណុលនិងការធានារ៉ាប់រងបានស្ថិតក្នុងចំណាត់ថ្នាក់ទី ២លើពិភពលោក ទំហំ រូបិយប័ណ្ណបម្រុងស្ថិតក្នុងចំណាត់ថ្នាក់ទី១លើពិភពលោកក្នុងរយៈពេល១៧ឆ្នាំជាប់ៗគ្នា។ពួកយើងបានដើរនៅជួរមុខលើពិភពលោកលើវិស័យហិរញ្ញវត្ថុបៃតងនិងហិរញ្ញវត្ថុឌីជីថលជាដើម។ ពួកយើងនឹងជំរុញតំណែទម្រង់ហិរញ្ញវត្ថុផ្នែករចនាសម្ព័ន្ធផ្គត់ផ្គង់ ជំរុញការបើកទូលាយប្រកបដោយកម្រិតខ្ពស់នៃមុខរបរហិរញ្ញវត្ថុ និងចូលរួមការធ្វើអភិបាលកិច្ចហិរញ្ញវត្ថុអន្តរជាតិយ៉ាងសកម្ម ដើម្បីលើកកម្ពស់សមត្ថភាពត្រួតពិនិត្យនិងគ្រប់គ្រងហិរញ្ញវត្ថុ ក៏ដូចជាបង្កើនកិច្ចកសាងនីតិរដ្ឋខាងហិរញ្ញវត្ថុ”៕