ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ភាគីចិនសង្ឃឹមថា ប្រព័ន្ធអ្នកសម្របសម្រួលប្រចាំការក្នុងតំបន់នានានៃអង្គការសហប្រជាជាតិបង្កើនការតភ្ជាប់ជាមួយគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ដ៏សំខាន់ៗ
2022-10-21 15:25:33cri
Share with:

កាលពីថ្ងៃទី២០ខែតុលា លោក Dai Bing ភារធារីស្តីទីនៃគណៈប្រតិភូចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានថ្លែងថា ភាគីចិនសង្ឃឹមថា ប្រព័ន្ធអ្នកសម្របសម្រួលប្រចាំការក្នុងតំបន់នានានៃអង្គការសហប្រជាជាតិអាចធ្វើកិច្ចសហប្រតិបត្តិការដែលមានភាពកាន់តែស៊ីជម្រៅយ៉ាងសកម្មជាមួយដៃគូអភិវឌ្ឍន៍ផ្សេងទៀត ក៏ដូចជាបង្កើនការតភ្ជាប់ជាមួយគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សំខាន់ៗរបស់បណ្តាប្រទេស ក្នុងតំបន់និងទូទាំងពិភពលោក ដើម្បីកកើតទៅជាកម្លាំងរួមកាន់តែធំ ក្នុងន័យបង្កលក្ខណសម្បត្តិល្អប្រសើរដល់ការស្តារឡើងវិញបន្ទាប់ពីការរីករាលដាលនៃជំងឺកូវីដ១៩និងការអភិវឌ្ឍជានិរន្តរភាពរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ។

លោក Dai Bing បានថ្លែងថា ភាគីចិនបានលើកឡើងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល និងវិធានការដ៏សំខាន់ដូចជាការប្រកាសបង្កើត មូលនិធិអភិវឌ្ឍន៍សកលនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសកំពុងអភិវឌ្ឍន៍ និងបន្ថែមថវិកាសម្រាប់មូលនិធិសន្តិភាពនិងអភិវឌ្ឍន៍រវាងចិននិងអង្គការសហប្រជាជាតិជាដើម ។ ស្វាគមន៍ប្រព័ន្ធអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិធ្វើកិច្ចសហប្រតិបត្តិការប្រាកដប្រជាជាមួយស្ថាប័នប្រចាំតំបន់នានា ដើម្បីបន្ថែមកម្លាំងចលករថ្មីដល់ការពន្លឿនការអនុវត្តជាក់ស្តែងនូវរបៀបវារៈឆ្នាំ២០៣០ ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស