ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

«គំនិតថ្មីនៅក្នុងប្រយោគបុរាណចិន» ស្វែងយល់ពីយុទ្ធសាស្ត្រចិនតាមរយៈការស្វែងរកប្រភពវប្បធម៌ ៖ ប្រទេសបែបច្នៃប្រឌិតថ្មី
2022-10-21 19:32:15cri
Share with:

ប្រទេសបែបច្នៃប្រឌិតថ្មី 

         ឃ្លាបុរាណ“苟日新,日日新,又日新”គឺជាសំដីដ៏ល្បីល្បាញរបស់លោក Zhu Xi ដែលជាគំនិតវិទូនិងអ្នកនិពន្ធរជ្ជាកាលម៉េងប្រទេសចិនក្នុងសតវត្សទី ១២ នៃគ.ស ។ លោកបានប្រាប់យើងថា ប្រសិនបើយើងអាចជម្រុះអ្វីដែលចាស់ៗចេញ ហើយកែប្រែជារៀងរាល់ថ្ងៃ លោកអ្នកនឹងមានរូបរាងថ្មីជារៀងរាល់ថ្ងៃ ហើយបន្តធ្វើឱ្យមានការរីកចម្រើន ។

    ការស្វែងរកអ្វីដែលថ្មីមានន័យថា ភាពរស់រវើកនិងភាពចម្រុងចម្រើន ។ ការច្នៃប្រឌិតថ្មីគឺជាដួងព្រលឹងនៃការរីកចម្រើនរបស់ប្រទេសមួយ និងជាកម្លាំងចលករឥតឈប់ឈរនៃភាពរុងរឿងរបស់ប្រទេស ក៏ជាទ្រព្យសម្បត្តិជាតិដ៏ស្ដុកស្ដម្ភបំផុតរបស់ប្រជាជាតិចិនផងដែរ ។ បក្សកាន់អំណាចរបស់ប្រទេសចិនបានបូកសរុបបទពិសោធន៍ប្រវត្តិសាស្ត្រអំពីការតស៊ូរយឆ្នាំរបស់ខ្លួន ក្នុងនោះ ផ្នែកសំខាន់មួយគឺ"ប្រកាន់ខ្ជាប់នូវការបើកទូលាយនិងការច្នៃប្រឌិតថ្មី"។

ក្នុងដប់ឆ្នាំកន្លងមកនេះ ល្បឿននៃការច្នៃប្រឌិតថ្មីខាងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យារបស់ចិនបានទាក់ទាញការចាប់អារម្មណ៍ពីទូទាំងពិភពលោក ។ ប្រទេសចិនបានទទួលសមិទ្ធិផលសំខាន់ៗលើវិស្វកម្មអវកាសដឹកមនុស្ស ការរុករកភពព្រះច័ន្ទនិងភពព្រះអង្គារ ការរុករកក្នុងសមុទ្រជ្រៅនិងដីងជ្រៅ កំពូលកុំព្យូទ័រ ការណែនាំផ្លូវដោយផ្កាយរណប ការផលិតយន្តហោះខ្នាតធំនិងជីវវេជ្ជសាស្ត្រ ហើយប្រទេសចិនបានឈានចូលក្នុងចំណាត់ថ្នាក់នៃប្រទេសបែបច្នៃប្រឌិតថ្មី។

លោក Xi Jinping បានគូសបញ្ជាក់ក្នុងសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ ថា ត្រូវប្រកាន់ខ្ជាប់នូវយុទ្ធសាស្ត្រអភិវឌ្ឍន៍ដែលវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាគឺជាសមត្ថភាពផលិតកម្មចម្បង ធនធានមនុស្សជាធនធានចម្បង ការច្នៃប្រឌិតថ្មីជាកម្លាំងចលករចម្បង។ ត្រូវអនុវត្តឱ្យស៊ីជម្រៅនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍ដែលជំរុញដោយការច្នៃប្រឌិតថ្មី បើកវិស័យថ្មីនិងផ្លូវថ្មីនៃការអភិវឌ្ឍបន្តបង្កើតកត្តាជំរុញកម្លាំងចលករថ្មីនិងឧត្តមភាពថ្មីៗ ។

        ប្លង់មេដែលគូរដោយគណបក្សកាន់អំណាចរបស់ចិនសម្រាប់ប្រទេសចិនបានបង្ហាញយ៉ាងច្បាស់ថា នឹងពន្លឿនការកសាងប្រទេសខ្លាំងខាងផលិតកម្ម គុណភាព លំហអាកាស ការដឹកជញ្ជូន បណ្តាញអ៊ីធឺណេតនិងឌីជីថលចិន ។ ទន្ទឹមនឹងនោះ នឹងពង្រឹងនិងពង្រីកការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាអន្តរជាតិ ដើម្បីបង្កើតជាប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍បើកចំហដែលមានសមត្ថភាពប្រកួតប្រជែងជាសកល ៕


អ្នកបកប្រែ:王幸
ប្លុកពិសេស