ការធ្វើទំនើបកម្មតាមបែបផែនចិន គឺជាការធ្វើទំនើបកម្មដែលគ្របដណ្តប់លើទ្រង់ទ្រាយប្រជាជនដ៏ធំសម្បើម ជាការធ្វើទំនើបកម្មដែលប្រជាជនទាំងមូលសុទ្ធតែទទួលបានជីវភាពរស់នៅប្រកបដោយវិបុលភាព ជាការធ្វើទំនើបកម្មដែលអរិយធម៌ខាងសម្ភារៈនិងអរិយធម៌ខាងវិញ្ញាណចុះសម្រុងគ្នា ជាការធ្វើទំនើបកម្ម ដែលមនុស្សជាតិនិងធម្មជាតិរួមរស់នៅដោយសុខដុមរមនា និងជាការធ្វើទំនើបកម្មដែលដើរតាមមាគ៌ាអភិវឌ្ឍន៍ដោយសន្តិភាព ។
លោក Xi Jinping
សមាជបក្សកុម្មុយនីស្តចិនលើកទី ២០
------**-----**-----
នៅថ្ងៃទី១៦ ខែតុលាឆ្នាំ២០២២ សមាជបក្សកុម្មុយនីស្តចិនលើកទី ២០បានបើកធ្វើនៅទីក្រុងប៉េកាំង។ លោក Xi Jinping បានតាងនាមគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ១៩ ធ្វើរបាយការណ៍ការងារជូនតំណាងជាង ២២០០ រូបដោយបានលើកឡើងថា ៖ ការធ្វើទំនើបកម្មតាមបែបផែនចិន ជាការធ្វើទំនើបកម្មដែលដើរតាមមាគ៌ាអភិវឌ្ឍន៍ដោយសន្តិវិធី ជាការធ្វើទំនើបកម្មដែលប្រជាជនទាំងមូលសុទ្ធតែទទួលបានជីវភាពរស់នៅប្រកបដោយវិបុលភាពរួម។លោកបានលើកឡើងនូវវិធានការជាក់ស្តែងអំពីការជំរុញវិបុលភាពរួម ដូចជា ធានាឱ្យបុគ្គលគ្រប់រូបទទួលបានឱកាសអភិវឌ្ឍន៍ខ្លួនតាមរយៈការខិតខំធ្វើការ ពង្រីកវិសាលភាពនៃសេវាធានារ៉ាប់រងសង្គម ចាត់ទុកសុខភាពរបស់ប្រជាជនក្នុងយុទ្ធសាស្ត្រជាតិជាអាទិភាព ជាដើម។
វិបុលភាពរួមជាបំណងប្រាថ្នាតាំងពីបុរាណរបស់ប្រជាជនចិន ដែលមានប្រភពពីគំនិត “ពិភពលោកសុខសាន្តត្រាណ” នៃលទ្ធិខុងជឺ ដែលមានប្រវត្តិសាស្ត្រជាង ២៥០០ ឆ្នាំ។ ក្នុងរយៈពេល ១០ ឆ្នាំកន្លងទៅ ជនក្រីក្រនៅជនបទប្រទេសចិនចំនួន ៩៨,៩៩លាននាក់បានចេញផុតពីភាពក្រីក្រ ដែលបានបង្កើតអច្ឆរិយនៃប្រវត្តិសាស្ត្រកាត់បន្ថយភាពក្រីក្រនៃមនុស្សជាតិ។ ព្រមជាមួយនេះ ប្រទេសចិនកំពុងខិតខំតស៊ូជំរុញសមាគមន៍រួមវាសនាសម្រាប់មនុស្សជាតិ ដើម្បីផ្តល់កាលានុវត្តភាពអភិវឌ្ឍន៍ថ្មីជូនសកលលោកដោយតាមរយៈការអភិវឌ្ឍផ្ទាល់ខ្លួន។
បច្ចុប្បន្ន ប្រទេសជាច្រើនកំពុងឆ្ពោះទៅមុខតាមមាគ៌ាធ្វើទំនើបកម្ម។ អត្ថន័យនៃ ”ទំនើបកម្ម” មានខ្លឹមសារកាន់តែច្រើន។ ទំនើបកម្មរបស់ប្រទេសផ្សេងៗគ្នាគឺមានលក្ខណៈពិសេសរៀងៗខ្លួន។ ឯទំនើបកម្មបែបផែនចិន បានផ្តល់ទិសដៅថ្មីសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ឈ្ពោះទៅរកទំនើបកម្មរបស់ខ្លួន។
តម្កល់ទុកប្រជាជនជាចម្បង ផ្តល់ផលប្រយោជន៍ដល់ប្រជាជន គឺជានិមិត្តសញ្ញាដ៏ច្បាស់លាស់នៃបក្សកុម្មុយនីស្តចិន។ ប្រទេសចិនបច្ចុប្បន្ន បានកសាងរួចរាល់នូវប្រព័ន្ធអប់រំ ប្រព័ន្ធធានារ៉ាបរងសង្គម និងប្រព័ន្ធសុខាភិបាលដែលមានទ្រង់ទ្រាយធំបំផុតលើសកលលោក ជាប្រទេសមួយលើសកលលោកដែលមានប្រជាជនមានអារម្មណ៍សុវត្ថិភាពខ្លាំងបំផុត ហើយបំណងប្រាថ្នាដ៏ល្អបវរស្តីពីវិបុលភាពរួមកំពុងក្លាយជាការពិត ៕
------**-----**-----
ឃ្លីប៖ ពាក្យគន្លឹះនៃសមាជបក្សកុម្មុយនីស្តចិនលើកទី២០ - ការធ្វើទំនើបកម្មតាមបែបផែនចិន
សំឡេង៖ សារាយ
កាត់ត៖ ចរិយា
ផលិត៖ វិទ្យុមិត្តភាពកម្ពុជាចិន