ប្រទេសចិនមានប្រយោគបុរាណមួយឃ្លាដែលនិយាយថា ហេតុដែលសម្លមានរសជាតិឈ្ងុយឆ្ងាញ់ គឺដោយសារបានដាក់គ្រឿងផ្សំខុសគ្នានៅជាមួយគ្នា។ លោកXi Jinping មេដឹកនាំកំពូលចិនធ្លាប់ដកស្រង់ឃ្លានេះមកបកស្រាយពីការដែលប្រទេចិនបង្កើតទំនាក់ទំនងអន្តរជាតិបែបថ្មីតាមគោលការណ៍បើកទូលាយនិងបរិយាប័ន្ន។
លោកសម្គាល់ថា អរិយធម៌ខុសគ្នាគ្មានមួយណាខ្ពស់មួយណាទាប ឬមួយណាល្អមួយណាអាក្រក់នោះទេ មានតែភាពខុសគ្នាខាងលក្ខណៈពិសេស និងតំបន់។ ភាពខុសគ្នាខាងអរិយធម៌មិនគួរក្លាយទៅជាដើមហេតុនៃការប៉ះទង្គិចលើពិភពលោកនោះទេ តែត្រូវក្លាយទៅជាកម្លាំងចលករសម្រាប់វឌ្ឍនភាពនៃអរិយធម៌មនុស្សជាតិ ។
នៅក្នុងសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ដែលបើកធ្វើនៅថ្ងៃទី ១៦ ខែតុលាឆ្នាំ ២០២២ លោកXi Jinping បានអំពាវនាវម្តងទៀតថា ៖ គោរពពិពិធកម្មអរិយធម៌សកល ធ្វើការផ្លាស់ប្តូរខាងអរិយធម៌ដើម្បីលុបបំបាត់គម្លាតរវាងអរិយធម៌ខុសគ្នា រៀនសូត្រពីគ្នា ដើម្បី លុបបំបាត់ការប៉ះទង្គិចខាងអរិយធម៌ខុសគ្នា រួមរស់ជាមួយគ្នាជាជាងការអាងលើការមាន ប្រៀបខាងអរិយធម៌ ក្នុងន័យរួមគ្នាឆ្លើយតបនឹង បញ្ហាប្រឈមសកលគ្រប់ប្រភេទ។ ប្រជាជនចិនមានឆន្ទៈពួតដៃជាមួយប្រជាជនចិនដើម្បីបង្កើតអនាគតកាន់តែល្អបវររបស់មនុស្សជាតិ។
ពិពិធកម្មនាំមកនូវការផ្លាស់ប្តូរ ការផ្លាស់ប្តូរពូនជ្រំនូវការរួមបញ្ចូលគ្នា ការរួមបញ្ចូលគ្នាបង្កើតបានជាការរីកចម្រើន។ អរិយធម៌ពិពិធកម្មជាកម្លាំងចលករមិនចេះរលត់នៃការរីកចម្រើនរបស់មនុស្សជាតិ៕