ថ្ងៃទី២០ខែតុលា គណៈកម្មាធិការអូឡាំពិកអន្តរជាតិបានប្រកាសពី《របាយការណ៍ទីផ្សារនៃការប្រកួតកីឡាអូឡាំពិករដូវរងាទីក្រុងប៉េកាំង》 យោងតាមទិន្នន័យនៃអង្គការស្រាវជ្រាវឯករាជ្យបង្ហាញឱ្យឃើញថា មានទស្សនិកជនចំនួន២ពាន់១០លាននាក់ដែលបានទស្សនា ការប្រកួតកីឡាអូឡាំពិករដូវរងាទីក្រុងប៉េកាំងឆ្នាំ២០២២ តាមរយៈទូរទស្សន៍និងបញ្តាញអ៊ីធើណេតដែលជាការបំបែកកំណត់ត្រាប្រវត្តិសាស្ត្រ ពោលគឺ កើនឡើង៥ភាគរយបើប្រៀបធៀបនិងចំនួនទស្សនិកជនដែលទស្សនាការប្រកួតកីឡាអូឡាំពិករដូវរងារទីក្រុង Pyeongchang កាលពី៤ឆ្នាំមុន ។
របាយការណ៍នេះនៅបានបញ្ជាក់ទៀតថា នៅពេលផ្តល់បទសម្ភាសន៍ កីឡាករកីឡាការិនីដែលបានចូលរួមក្នុងការប្រកួត បានកោតសរសើរយ៉ាងខ្លាំងចំពោះការប្រកួតកីឡាអូឡាំពិករដូវរងាទីក្រុងប៉េកាំង ហើយមានការពេញចិត្តចំពោះវិធានការបង្ការជំងឺរាតត្បាតនៃការប្រកួតលើកនេះ ។
លោកBach ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិបានថ្លែងថា ការប្រកួតកីឡាអូឡាំពិករដូវរងាទីក្រុងប៉េកាំង គឺជាការប្រកួតកីឡាអូឡាំពិករដូវរងាលើកមួយដែលមានកម្រិតឌីជីថលភាវូបនីយកម្មខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ ។