ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនថ្លែងថា៖ការប្ដេជ្ញាចិត្តរបស់ចិនក្នុងការដើរតាមផ្លូវអភិវឌ្ឍន៍បៃតង កាបូនទាបនិងចីរភាព គឺមុតមាំមិនងាករេទេ
2022-10-21 11:15:04cri
Share with:

    ក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៃក្រសួងការបរទេសចិននៅថ្ងៃទី ២០ ខែតុលា ពេលឆ្លើយសំណួរពាក់ព័ន្ធរបស់អ្នកសារព័ត៌មានដែលលើកឡើងថា តើចិននឹងបន្តខិតខំប្រឹងប្រែងពន្លឿនដំណើរផ្លាស់ប្តូររូបមន្តអភិវឌ្ឍឱ្យទៅជាការអភិវឌ្ឍបៃតងនិងកាបូនទាបយ៉ាងណា លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងថា ការប្ដេជ្ញាចិត្តរបស់ចិនក្នុងការដើរតាមផ្លូវអភិវឌ្ឍន៍បៃតង កាបូនទាបនិងប្រកបដោយនិរន្តរភាព គឺ មុតមាំមិនងាករេទេ ។

    លោក Wang Wenbin បានលើកឡើងទៀតថា អនុបាតនៃការប្រើប្រាស់ធ្យូងថ្មរបស់ចិនបានធ្លាក់ចុះ ៥៦ ភាគរយដែលជាការធ្លាក់ចុះលឿនបំផុតក្នុងប្រវត្តិសាស្ត្រ ។ ថាមពលមិនមែនឥន្ធនៈហ្វូស៊ីលមានអនុបាតកើនឡើងដល់ ១៦,៦ ភាគរយ ហើយបរិមាណថាមពលដែលអាចកកើតឡើងវិញមានចំនួនជាងមួយភាគបីនៃបរិមាណសរុបរបស់ពិភពលោកទាំងមូល ។ ប្រទេសចិនបានផ្តល់ការទ្រទ្រង់ជាមធ្យម ៦,៥ ភាគរយចំពោះកំណើនសេដ្ឋកិច្ចតាមរយៈកំណើនប្រើប្រាស់ថាមពលគិតជាមធ្យមក្នុងមួយឆ្នាំប្រហែល ៣ ភាគរយ ។

    លោក Wang Wenbin បានសង្កត់ធ្ងន់ថា ប្រទេសចិននឹងពន្លឿនការផ្លាស់ប្តូររូបមន្តអភិវឌ្ឍន៍ឱ្យទៅជាការអភិវឌ្ឍបៃតង ជំរុញការរួមរស់នៅជាមួយគ្នាប្រកបដោយភាពចុះសម្រុងរវាងមនុស្សជាតិនិងធម្មជាតិ ក៏ដូចជាចូលរួមយ៉ាងសកម្មក្នុងអភិបាលកិច្ចសកលដើម្បីទប់ទល់នឹងបម្រែបម្រួលអាកាសធាតុនិងរួមចំណែកកាន់តែធំសម្រាប់បោះជំហានទៅរកគោលដៅនៃការកសាងប្រទេសចិនដ៏ស្រស់ស្អាតនិងពិភពលោកដ៏ស្រស់ប្រិមប្រិយ ៕


អ្នកបកប្រែ:魏伟
ប្លុកពិសេស