ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនបានថ្លែងថា ការបេជ្ញាចិត្តរបស់ប្រទេសចិនក្នុងការជំរុញការបើកចំហចំពោះក្រៅប្រទេសដោយកម្រិតខ្ពស់ នឹងមិនកែប្រែទេ
2022-10-21 11:14:20cri
Share with:

ថ្ងៃទី២០ខែតុលា  លោកWang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានគូសបញ្ជាក់នៅពេលឆ្លើយសំណួររបស់អ្នកសារព័ត៌មានអំពីបញ្ហាបើកចំហចំពោះក្រៅប្រទេសក្នុងសន្និសីទកាសែតថា  ភាគីចិននឹងបន្តជំរុញការបើកចំហចំពោះក្រៅប្រទេសដោយកម្រិតខ្ពស់តទៅទៀត  ហើយការបេជ្ញាចិត្តក្នុងការបង្កើតបរិយាកាសពាណិជ្ជកម្ម ដែលប្រកបដោយទីផ្សារភាវូបនីយកម្ម  និយតកម្ម  និងអន្តរជាតូបនីយកម្ម នឹងមិនកែប្រែទេ ។

   លោកWang Wenbinបានថ្លែងថា  ក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ ទោះបីជាសកលភាវូបនីយកម្មសេដ្ឋកិច្ច   ជួបនឹងចរន្តបញ្ច្រាសក៏ដោយ ប៉ុន្តែចរន្តធំនៃការបើកចំហរបស់ប្រទេសចិននៅតែមានភាពខ្លាំងក្លា   ទំហំពាណិជ្ជកម្មសរុបរបស់ប្រទេសចិនបានកើនពី៤៤ទ្រីលានដុល្លារអាមេរិក ដល់៦៩ទ្រីលានដុល្លារអាមេរិក  ដោយក្លាយទៅជាដៃគូពាណិជ្ជកម្មសំខាន់នៃប្រទេសនិងតំបន់ជាង១៤០  និងជាប្រទេសពាណិជ្ជកម្មធំបំផុតលើពិភពលោក   ទំហំប្រើប្រាស់ទុនបរទេសជាក់ស្តែងប្រចាំឆ្នាំបានកើនពីជាង៧០០ប៊ីលានដុល្លារអាមេរិកដល់១១ទ្រីលានដុល្លារអាមេរិក ស្ថិតក្នុងចំណាត់ថ្នាក់ទី២លើពិភពលោក    ៥ឆ្នាំជាប់ៗគិតតាំងពីឆ្នាំ២០១៧មក។

     លោកWang Wenbinបានគូសបញ្ជាក់ទៀតថា  នាពេលអនាគត ប្រទេសចិននិងបន្តប្រកាន់ខ្ជាប់នូវគោលនយោបាយជាតិជាមូលដ្ឋានដែលបើកចំហចំពោះក្រៅប្រទេសរហូត  ប្រកាន់ខ្ជាប់នូវយុទ្ធសាស្ត្របើកចំហដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកនិងឈ្នះ-ឈ្នះ លើកកម្ពស់កម្រិតធ្វើសេរីភាវូបនីយកម្មនិងកិច្ចសម្រួលពាណិជ្ជកម្មនិងការវិនិយោគដោយឥតឈប់ឈរ  ដើម្បី ផ្តល់ឱកាសកាន់តែច្រើនដល់ប្រទេសនានាក្នុងការចែករំលែកពីសមិទ្ធផលអភិវឌ្ឍន៍របស់ប្រទេសចិន    ព្រមទាំងបានត្រួសត្រាយលំហកាន់តែធំសម្រាប់កិច្ចសហប្រតិបត្តិការនិងឈ្នះ-ឈ្នះគ្នារវាងចិននិងពិភពលោក ។

អ្នកបកប្រែ:冯辉
ប្លុកពិសេស