ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តំណាងដែលចូលរួមសមាជបក្សកុម្មុយនីស្តចិនលើកទី២០ពិភាក្សាអំពីការជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់តាមរយៈការបើកទូលាយចំពោះអន្តរជាតិប្រកបដោយកម្រិតខ្ពស់
2022-10-21 10:52:39cri
Share with:


របាយការណ៍នៃសមាជបក្សកុម្មុយនីស្តចិនលើកទី២០បានលើកឡើងថា ពន្លឿនការកសាងនិម្មាបនកម្មអភិវឌ្ឍន៍ថ្មី ផ្តោតសំខាន់លើការជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ។ ក្នុងនោះបានលើកឡើងជាពិសេសថា ត្រូវជំរុញការបើកទូលាយចំពោះអន្តរជាតិប្រកបដោយកម្រិតខ្ពស់ ។ ប៉ុន្មានថ្ងៃកន្លងទៅនេះ តំណាងដែលចូលរួមសមាជបក្សកុម្មុយនីស្តចិនលើកទី២០បានពិភាក្សាអំពីប្រធានបទមួយនេះ ដោយលើកឡើងថា ត្រូវជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់តាមរយៈការបើកទូលាយចំពោះអន្តរជាតិប្រកបដោយកម្រិតខ្ពស់ ។

លោក Zhou Wei លេខាធិការនៃគណៈកម្មការបក្សប្រចាំក្រុង Kunshan ខេត្ត Jiangsu មានចំណាប់អារម្មណ៍យ៉ាងខ្លាំង ។ លោកបានថ្លែងថា ផ្អែកលើឧត្តមភាពនៃខ្សែសង្វាក់ឧស្សាហកម្ម ក្រុង Kunshan បានទាក់ទាញពាណិជ្ជករចិននិងអន្តរជាតិឥតឈប់ឈរ ។ ព្រមពេលជាមួយគ្នានេះ យើងក៏បានធ្វើឱ្យបរិយាកាសអាជីវកម្មនិងពាណិជ្ជកម្មមានភាពល្អប្រសើរឥតឈប់ឈរដែរ ដើម្បីឱ្យសហគ្រាសដែលមកអភិវឌ្ឍនៅប្រទេសចិនមានទំនុកចិត្តនិងស្នាក់នៅប្រកបដោយផាសុកភាព ។

តាមទិន្នន័យបង្ហាញឱ្យឃើញថា ក្នុងរយៈពេល១០ឆ្នាំកន្លងទៅនេះ ទំហំពាណិជ្ជកម្មទំនិញនិងសេវាកម្មសរុបរបស់ចិនបានកើនឡើងពី៤,៤ទ្រីលានដុល្លារអាមេរិកដល់៦,៩ទ្រីលានដុល្លារអាមេរិក ដែលកើនឡើង៥៦,៨ភាគរយ ។ ចាប់ពីឆ្នាំ២០២០មក ចិនបានក្លាយជាប្រទេសពាណិជ្ជកម្មធំទីមួយលើពិភពលោករយៈពេលពីរឆ្នាំជាប់ៗគ្នា ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស