លោកស្រីនាយករដ្ឋមន្ត្រីអង់គ្លេស Elizabeth Truss បានប្រកាសនៅថ្ងៃទី ២០ ខែតុលា ពីការលាលែងពីមុខតំណែងជានាយករដ្ឋមន្ត្រីនិងជាមេដឹកនាំបក្សអភិរក្សដែលជាបក្សកាន់អំណាច ប៉ុន្តែនឹងបន្តកាន់តំណែងជានាយករដ្ឋមន្រ្តីរហូតដល់ការជ្រើសរើសមេដឹកនាំថ្មី ។ ការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំថ្មីនៃបក្សអភិរក្សនឹងត្រូវធ្វើឡើងនៅសប្តាហ៍ក្រោយ ។
បន្ទាប់ពីលោកស្រី Elizabeth Truss បានប្រកាសលាលែងពីមុខតំណែង បក្សពលករនិងបក្សប្រជាធិបតេយ្យសេរីក៏បានអំពាវនាវឱ្យធ្វើការបោះឆ្នោតសកលមុនពេលកំណត់ ។ តាមការផ្សាយដំណឹងនៃទីភ្នាក់ងារសារព័ត៌មាន Reuters បានឱ្យដឹងថា លោកស្រី Elizabeth Truss បានក្លាយជានាយករដ្ឋមន្ត្រីដែលកាន់អំណាចខ្លីបំផុតនៅក្នុងប្រវត្តិសាស្ត្រអង់គ្លេស ៕