ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនខិតខំប្រឹងប្រែងដើម្បីជំរុញការបង្កើតប្រព័ន្ធអភិបាលកិច្ចបរិស្ថានសកលប្រកបដោយយុត្តិធម៌ សមហេតុផល កិច្ចសហប្រតិបត្តិការនិងឈ្នះ-ឈ្នះ
2022-10-21 15:31:10cri
Share with:

    នៅថ្ងៃទី ២១ ខែតុលា មជ្ឈមណ្ឌលព័ត៌មាននៃសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ បានបើកធ្វើសន្និសីទសារព័ត៌មានលើកទី ៥ ។ សន្និសីទសារព័ត៌មាននេះបានធ្វើការផ្លាស់ប្តូរមតិយោបល់ជាមួយអ្នកសារព័ត៌មានជុំវិញប្រធានបទស្តីពី"ការកសាងប្រទេសចិនដ៏ស្រស់ស្អាតដែលមានការរួមរស់នៅជាមួយគ្នាប្រកបដោយភាពចុះសម្រុងរវាងមនុស្សជាតិនិងធម្មជាតិ "។

    លោក Zhai Qing អនុរដ្ឋមន្ត្រីក្រសួងបរិស្ថាននិងអេកូឡូស៊ីនៃប្រទេសចិនបានលើកឡើងថា ក្នុងនាមជាអ្នកចូលរួម អ្នករួមចំណែកនិងជាអ្នកនាំមុខដ៏សំខាន់ក្នុងការកសាងអរិយធម៌អេកូឡូស៊ីជាសកល យើងត្រូវអនុវត្តពហុភាគីនិយមយ៉ាងមុតមាំ ខិតខំជំរុញការបង្កើតប្រព័ន្ធអភិបាលកិច្ចបរិស្ថានសកលប្រកបដោយយុត្តិធម៌ សមហេតុផល កិច្ចសហប្រតិបត្តិការនិងឈ្នះ-ឈ្នះ ក៏ដូចជារួមចំណែកសម្រាប់ការអភិវឌ្ឍជានិរន្តរភាពរបស់មនុស្សជាតិ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស