ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ឥស្សរជនមជ្ឈដ្ឋាននយោបាយនិងសិក្សាស្រាវជ្រាវនៃប្រទេសអឺរ៉ុបជាច្រើននាំគ្នាវាយតម្លៃចំពោះរបាយការណ៍ការងារនៃសមាជបក្សកុម្មុយនីស្តចិនលើកទី២០
2022-10-20 10:51:06cri
Share with:

      នាពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ឥស្សរជនមជ្ឈដ្ឋាននយោបាយ អ្នកជំនាញនិងបញ្ញវន្តរបស់ប្រទេសអឺរ៉ុបជាច្រើនបានយកចិត្តទុកដាក់យ៉ាងដឹតដល់ចំពោះសមាជបក្សកុម្មុយនីស្តចិនលើកទី២០ដែលកំពុងបើកធ្វើ ព្រមទាំងបានចេញផ្សាយបទវិភាគអំពីរបាយការណ៍ការងារនៃសមាជបក្សកុម្មុយនីស្តចិនលើកទី២០ ដោយបានថ្លែងថា ពួកគេពោពេញទៅដោយជំនឿចិត្តចំពោះការអភិវឌ្ឍរបស់ប្រទេសចិននៅរយៈពេល៥ឆ្នាំខាងមុខ រហូតដល់រយៈពេលកាន់តែយូរ ។

      លោក Roman Blasko អគ្គលេខាធិការនៃបក្សកុម្មុយនីស្ត ស្លូវ៉ាគី តែងអត្ថបទថា “ខ្ញុំសម្គាល់ឃើញថា កម្លាំងរបស់ចិនមានប្រភពមកពីភាពនឹងនរលើគ្រប់វិស័យនិងផែនការយុទ្ធសាស្ត្រលើគ្រប់វិស័យ ទស្សនៈអភិវឌ្ឍន៍ជានិរន្តរភាពរបស់ប្រទេសចិន គួរឱ្យជនជាតិអឺរ៉ុបយកទៅរៀនសូត្រតាម ។”

      លោក Fabio Massimo Parenti សាស្ត្រាចារ្យផ្នែកនយោបាយនិងសេដ្ឋកិច្ចអន្តរជាតិរបស់ប្រទេសអ៊ីតាលីបានថ្លែងថា របាយការណ៍ការងារនៃសមាជបក្សកុម្មុយនីស្តចិនលើកទី២០បានគូសបញ្ជាក់ម្តងទៀតនូវគោលដៅដ៏មហិមារបស់ខ្លួន ពោលគឺជំរុញការបង្កើតសហគមន៍រួមវាសនារបស់មនុស្សជាតិ ។ គោលដៅនេះនឹងមានអំណោយផលដល់មនុស្សជាតិទាំងមូល ក៏ដូចជាជំរុញសន្តិភាពនិងវឌ្ឍនភាពរបស់សកលលោកផងដែរ ។

      លោក Urusov Volodymyr សាស្ត្រាចារ្យរងផ្នែកប្រវត្តិវិទ្យារបស់សកលវិទ្យាល័យKyiv របស់ប្រទេសអ៊ុយក្រែនបានថ្លែងថា ខ្ញុំសង្កេតឃើញថា សមិទ្ធផលល្អបំផុតរបស់ប្រទេសចិន គឺបានលុបបំបាត់ភាពក្រីក្រដាច់ខាត បណ្តាប្រទេសនានាគួរតែដកយកបទពិសោធរបស់ចិនលើវិស័យការយកឈ្នះឧបសគ្គនៃការលុបបំបាត់ភាពក្រីក្រ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស