ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនយោបាយសំខាន់ៗនៃប្រទេសជាច្រើនថ្លែងអំពីសមាជបក្សកុម្មុយនីស្តចិនលើកទី២០៖ បក្សកុម្មុយនីស្តចិនជាគណបក្សដែលមានសមត្ថភាពកាន់អំណាចយ៉ាងខ្លាំងក្លា
2022-10-19 14:27:34cri
Share with:

      ថ្ងៃទី១៦ខែតុលា    សមាជបក្សកុម្មុយនីស្តចិនលើកទី២០បានបើកធ្វើនៅទីក្រុងប៉េកាំង ។ ពេលថ្មីៗនេះ  អ្នកនយោបាយសំខាន់ៗនៃប្រទេសជាច្រើន បាននាំគ្នាថ្លែងនៅពេលផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានរបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនថា  ជឿជាក់ថា នៅក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តចិន  ប្រជាជនចិនមុខជានឹងសម្រេចបាននូវគោលដៅតស៊ូ១០០ឆ្នាំទី២តាមការគ្រោងទុក  ដែលនឹងរួមចំណែកសំខាន់ដល់សន្តិភាពនិងការអភិវឌ្ឍរបស់ពិភពលោក។

     លោកThongloun Sisoulith អគ្គលេខាធិការមជ្ឈិមបក្សបដិវត្តន៍ប្រជាជនឡាវនិងជាប្រធានរដ្ឋនៃប្រទេសឡាវបានថ្លែងនៅពេលផ្តល់បទសម្ភាសន៍ថា  ជឿជាក់ថា សមាជបក្សកុម្មុយនីស្តចិនលើកទី២០មុខជានឹងទទួលបានសមិទ្ធផលធំសំខាន់ជាមិនខានដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជនចិន ហើយនឹងបំពេញកម្លាំងចលចរយ៉ាងខ្លាំង ដល់ដំណើរថ្មីនៃការដែលប្រទេសចិនកសាងប្រទេសសង្គមនិយម ទំនើបដោយគ្រប់ជ្រុងជ្រោយ ។

     លោក Bui Thanh Sonសមាជិកមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមបានថ្លែងនៅពេលផ្តល់បទសម្ភាសន៍ថា ជឿជាក់ថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តចិន ប្រជាជនចិនមុខជានឹងសម្រេចបាននូវគោលដៅតស៊ូ១០០ឆ្នាំទី២ដោយគាប់ប្រសើរជាមិនខាន  ដើម្បីកសាងប្រទេសចិនឱ្យក្លាយជាប្រទេសសង្គមនិយមទំនើបដ៏ខ្លាំងក្លាសម្បូរសប្បាយ  ប្រជាធិបតេយ្យ  អរិយធម៌   ចុះសម្រុងគ្នានិងស្រស់ស្អាត។

អ្នកបកប្រែ:冯辉
ប្លុកពិសេស