ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ជម្រើសរបស់ចិនដែលគិតពីផលប្រយោជន៍សកល៖ សមាជកបក្សកុម្មុយនីស្តចិនលើកទី២០នឹងជះឥទ្ធិពលយ៉ាងជ្រាលជ្រៅនិងយូរអង្វែងចំពោះពិភពលោក
2022-10-19 12:08:27cri
Share with:

      បច្ចុប្បន្ននេះ សង្គមមនុស្សជាតិបាននិងកំពុងប្រឈមមុខនឹងបញ្ហាដែលមិនធ្លាប់មានកាលពីមុន ពិភពលោកឈរនៅផ្លូវបំបែកនៃប្រវត្តិសាស្ត្រជាថ្មីម្តងទៀត។ នៅថ្ងៃទី ១៦ ខែតុលាឆ្នាំ ២០២២ សមាជបក្សកុម្មុយនីស្តចិនលើកទី២០បានបើកធ្វើនៅវិមានសភាប្រជាជនក្រុងប៉េកាំងយ៉ាងឱឡារិក លោកXi Jinping អគ្គលេខាធិការបក្សបានតាងនាមគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ១៩ ធ្វើរបាយការណ៍ជូនអង្គសមាជ។ ប្រឈមមុខនឹងបម្រែប្រមួលសកលមួយរយឆ្នាំ ជម្រើសរបស់ប្រទេសចិនគឺជំរុញសន្តិភាពនិងវឌ្ឍនភាពសកល  ជំរុញការបង្កើតសហគមន៍រួមវាសនាតែមួយរបស់មនុស្សជាតិ។

      ការបើកធ្វើនៃសមាជិកបានញ៉ាំងឱ្យមានប្រតិកម្មជាទូទៅនៅពិភពលោកទាំងមូល។ សហគមន៍អន្តរជាតិបានសម្គាល់ឃើញជាទូទៅថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តចិន ប្រទេសចិនប្រកាន់ខ្ជាប់ជានិច្ចនូវគោលនយោបាយការទូតដែលគាំពារសន្តិភាពសកល ជំរុញការអភិវឌ្ឍរួម ខំប្រឹងដើម្បីបង្កើតសហគមន៍រួមវាសនាតែមួយរបស់មនុស្សជាតិ ផ្តល់ឱកាសថ្មីដល់ពិភពលោកតាមរយៈការអភិវឌ្ឍថ្មី ក្នុងន័យជំរុញកសាងពិភពលោកដែលកាន់តែល្អបវរ។

      លោក William Jones ប្រធានសាខាក្រុងវ៉ាស៊ីនតោននៃទស្សនវដ្តី« Global Strategy Journal» របស់អាមេរិកបានសម្គាល់ឃើញថា ប្រទេសចិនប្រកាន់ខ្ជាប់នូវការបើកទូលាយចំពោះក្រៅប្រទេសក្នុងកម្រិតខ្ពស់ វានឹងផ្តល់ឱកាសអភិវឌ្ឍន៍កាន់តែច្រើនសម្រាប់ពិភពលោក នាំមកនូវផលប្រយោជន៍ជូនប្រជាជននៃប្រទេសនានា។ យុទ្ធសាស្រ្តនិងទិសដៅដែលលើកឡើងក្នុងរបាយកាណ៍នៃសមាជបក្សកុម្មុយនីស្តចិនលើកទី២០ អាចជំរុញឱ្យសម្រេចបាននូវវិបុលភាពរួមសកល។

      លោក Bakhsh Haraj និពន្ធនាយកនៃ «កាសែតអ៊ីរ៉ង់ថាម»បានលើកឡើងថា សេដ្ឋកិច្ចចិនបន្តអភិវឌ្ឍដោយរឹងមាំ ប្រទេសចិនខិតខំប្រឹងប្រែងដើម្បីកសាងសេដ្ឋកិច្ចសកលបែបបើកទូលាយ ទាំងនេះនឹងរួមចំណែកជាវិជ្ជមានដល់ពិភពលោកឥតឈប់ឈរ។

      លោក Zemir Awan ប្រធានស្ថាបនិកនៃសហព័ន្ធសិក្សាស្រាវជ្រាវផ្លូវសូត្រសកលដែលជាធនាគារគំនិតរបស់ប៉ាគីស្ថានបានសម្គាល់ឃើញថា ប្រទេសចិនគូសបញ្ជាក់ពីការប្រកាន់ខ្ជាប់នូវការបើកទូលាយចំពោះក្រៅប្រទេសក្នុងកម្រិតខ្ពស់ ជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃការរួមគ្នាកសាង"ខ្សែក្រវាត់និងផ្លូវ" ប្រកាន់ខ្ជាប់យ៉ាងមុតមាំនូវយុទ្ធសាស្រ្តបើកទូលាយដែលផ្តល់ផលប្រយោជន៍ដល់គ្នានិងឈ្នះ-ឈ្នះ។ ខ្ញុំជឿជាក់ថា ប្រទេសចិននិយាយម៉ាត់ណាម៉ាត់ហ្នឹង នឹងរួមចំណែកកាន់តែធំសម្រាប់វិបុលភាពនិងវឌ្ឍនភាពសេដ្ឋកិច្ចសកលជាក់ជាមិនខាន។

      លោក Sergey Lukonen នាយកផ្នែកនយោបាយនិងសេដ្ឋកិច្ចចិននៃវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសកលនិងទំនាក់ទំនងអន្តរជាតិនៃបណ្ឌិត្យសភាវិទ្យាសាស្រ្តរុស្ស៊ីសម្គាល់ថា ប្រទេសចិនពន្លឿនបង្កើតនិម្មាបនកម្មអភិវឌ្ឍន៍ថ្មីដែលចាត់ទុកភាពវិលជុំក្នុងស្រុកជាសំខាន់ ភាពវិលជុំជាតិនិងអន្តរជាតិជំរុញដល់គ្នាទៅវិញទៅមក នេះមានន័យថា ខណៈពេលពង្រីកការប្រើប្រាស់ក្នុងស្រុក ប្រទេសចិនបានធ្វើឱ្យកិច្ចសហប្រតិបត្តិការជាមួយបរទេសកាន់តែស៊ីជម្រៅ។ សមាជបក្សកុម្មុយនីស្តចិនគូសបញ្ជាក់ពីការបើកទូលាយកម្រិតខ្ពស់ ប្រការនេះនឹងនាំមកនូវកាលានុវត្តភាពថ្មីដល់ប្រទេសនិងតំបន់ផ្សេងទៀត។

      លោក Bambang Suryo បញ្ញវន្តឥណ្ឌូណេស៊ីលើកឡើងថា ទំនើបកម្មបែបផែនចិនជាការច្នៃប្រឌិតថ្មីចំពោះទ្រឹស្តីទំនើបកម្មសកល គំនិតអភិវឌ្ឍន៍និងបទពិសោធន៍អភិវឌ្ឍន៍ក្នុងដំណើរទំនើបកម្មបែបផែនចិនមុខជានឹងផ្តល់ការបំផុសគំនិតនិងមេរៀនដ៏សំខាន់ដល់ប្រទេសនានាលើពិភពលោក។

      លោក Mamadou Diouf សង្គមវិទូស៊ែណេហ្គាលបានសម្គាល់ឃើញថា ទំនើបកម្មបែបផែនចិនគូសបញ្ជាក់ពីការការពារអេកូឡូស៊ី បរិស្ថាននិងផលប្រយោជន៍មនុស្សជាតិ ជំរុញការរួមរស់នៅដោយសុខដុមនីយកម្មរវាងមនុស្សនិងធម្មជាតិ នេះគឺស៊ីសង្វាក់កម្រិតខ្ពស់ជាមួយការអភិវឌ្ឍជានិរន្តរភាព។ រំពឹងថាចិនអាចចែករំលែកពីបទពិសោធន៍ផ្នែកទំនើបកម្មបែបផែនចិនជាមួយពិភពលោក។

      លោក Cavens Adhill បញ្ញវន្តកេនយ៉ាបានលើកឡើងថា ទំនើបកម្មបែបផែនចិនដើរតាមផ្លូវអភិវឌ្ឍន៍ដោយសន្តវិធី បានផ្តល់ជម្រើសថ្មីសម្រាប់ប្រទេសដទៃ ពន្លឿការអភិវឌ្ឍខណៈពេលរក្សាភាពឯករាជ្យរបស់ខ្លួនដែលបានរួមចំណែកដ៏សំខាន់សម្រាប់មនុស្សជាតិរុករកផ្លូវទំនើបកម្មទីទៃពីគ្នា។ ការអភិវឌ្ឍរបស់ប្រទេសចិនគួរឱ្យប្រទេសដទៃពិចារណានិងរៀនសូត្រតាម៕

 

អ្នកបកប្រែ:王昭君
ប្លុកពិសេស