ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូលធានាឱ្យប្រជាជនចិនធ្វើជាម្ចាស់ផ្ទះ
2022-10-19 13:44:49cri
Share with:

    "ប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូលគឺជាលក្ខណៈពិសេសនិងសារធាតុដើមនៃប្រព័ន្ធនយោបាយប្រជាធិបតេយ្យនៃសង្គមនិយម ហើយក៏ជាប្រជាធិបតេយ្យដ៏ទូលំទូលាយបំផុត ពិតប្រាកដបំផុតនិងមានប្រសិទ្ធភាពបំផុតផងដែរ ។" កាលពីថ្ងៃទី ១៦ ខែតុលា ឆ្នាំនេះ សមាជបក្សកុម្មុយនីស្តចិនលើកទី ២០ បាននិងកំពុងបើកធ្វើនៅទីក្រុងប៉េកាំង ពេលតំណាងឱ្យគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ១៩ ធ្វើរបាយការណ៍ការងារជូនអង្គសមាជ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានអធិប្បាយដោយគ្រប់ជ្រុងជ្រោយនូវលក្ខណៈពិសេសនិងឧត្តមភាពនៃប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូលនិងបានចង្អុលបង្ហាញទិសដៅសម្រាប់អភិវឌ្ឍប្រព័ន្ធនយោបាយប្រជាធិបតេយ្យសង្គមនិយមចិនក្នុងយុគសម័យថ្មី ។ ប្រការនេះក៏បានបើកបង្អួចដ៏សំខាន់មួយសម្រាប់ឱ្យសហគមន៍អន្តរជាតិសង្កេតមើលគុណភាពនៃប្រជាធិបតេយ្យរបស់ប្រទេសចិនផងដែរ ។

    តើប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូលជាអ្វី ? វាគឺជាភាពច្នៃប្រឌិតថ្មីដ៏មហិមានៃបក្សកុម្មុយនីស្តចិនក្នុងការសាមគ្គីនិងដឹកនាំប្រជាជនចិនអភិវឌ្ឍប្រជាធិបតេយ្យ ស្វែងរកប្រជាធិបតេយ្យនិងសម្រេចបាននូវប្រជាធិបតេយ្យ ។ តាមពិតទៅ ប្រវត្តិសាស្រ្តខិតខំតស៊ូព្យាយាមរបស់បក្សកុម្មុយនីស្តចិនគឺជាប្រវត្តិសាស្ត្រខិតខំតស៊ូព្យាយាមដែលសាមគ្គីនិងដឹកនាំប្រជាជនចិនស្វែងរក បង្កើតនិងអភិវឌ្ឍប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូល ។ ជាពិសេស ចាប់តាំងពីសមាជបក្សកុម្មុយនីស្តចិនលើកទី ១៨ មក បក្សកុម្មុយនីស្តចិនបាននិងកំពុងធ្វើឱ្យទស្សនៈនិងការអនុវត្តជាក់ស្តែងអំពីប្រជាធិបតេយ្យមានភាពសំបូរបែបជាបន្តបន្ទាប់ ដូច្នេះ ការអភិវឌ្ឍប្រជាធិបតេយ្យរបស់ប្រទេសចិនបានឈានចូលក្នុងដំណាក់កាលប្រវត្តិសាស្ត្រថ្មី ។

    ធាតុពិតនៃប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូលគឺ សង្គមនិយមប្រជាធិបតេយ្យ តួអង្គសំខាន់ គឺប្រជាជនចិនទាំងអស់ ហើយលក្ខណៈពិសេសនិងឧត្តមភាពគឺស្ថិតនៅក្នុងដំណើរការទាំងមូល ។ ប្រជាធិបតេយ្យរបស់ប្រជាជនជាជីវិតនៃសង្គមនិយម ហើយគឺជាខ្លឹមសារដែលគួរតែមានក្នុងដំណើរកសាងប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយ ។ របបសភាតំណាងប្រជាជនគឺជាភ្នាក់ដារជាប្រព័ន្ធរបបដ៏សំខាន់នៃប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូល ។ ការធ្វើការប្រឹក្សានយោបាយប្រកបដោយប្រជាធិបតេយ្យគឺជាទម្រង់ពិសេសនៃនយោបាយប្រជាធិបតេយ្យនៃសង្គមនិយមរបស់ចិន ។ ប្រជាធិបតេយ្យតាមមូលដ្ឋានគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូល ។ ប្រជាធិបតេយ្យមិនមែនជាវត្ថុតែងលម្អនោះទេ ក៏មិនមែនជាវត្ថុសម្រាប់ដាក់តាំងដើម្បីឱ្យល្អមើលដែរ តែគឺត្រូវយកមកប្រើប្រាស់ក្នុងការដោះស្រាយបញ្ហារបស់ប្រជាជន ។

    ពិភពលោកមានភាពសម្បូរបែប ហើយគំរូនៃប្រជាធិបតេយ្យមិនមែនតែមួយប្រភេទនោះទេ ។ សូមបញ្ជាក់ថា ប្រព័ន្ធប្រជាធិបតេយ្យមានតែចាក់ឬសគល់ក្នុងប្រទេសខ្លួននិងសមស្របនឹងសភាពការណ៍ជាតិរបស់ខ្លួនប៉ុណ្ណោះ នោះ ទើបអាចជឿទុកចិត្តបំផុតនិងមានប្រសិទ្ធភាពបំផុត ។ ក្នុងដំណើរថ្មីនៃការកសាងប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយ បក្សកុម្មុយនីស្តចិននឹងបន្តអភិវឌ្ឍប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូល ធានាឱ្យប្រជាជនចិនធ្វើជាម្ចាស់ផ្ទះព្រមទាំងរួមចំណែករបស់ប្រទេសចិនសម្រាប់ឱ្យអរិយធ៌មនយោបាយរបស់មនុស្សជាតិមានភាពសម្បូរបែបនិងទទួលបានការអភិវឌ្ឍ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស