ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

«គំនិតថ្មីនៅក្នុងប្រយោគបុរាណចិន» ការផ្តល់ផលប្រយោជន៍ដល់ប្រជាជនជាមូលដ្ឋាននៃច្បាប់កំណត់អំពីអភិបាលកិច្ចជាតិ
2022-10-19 17:43:30cri
Share with:

«គំនិតថ្មីនៅក្នុងប្រយោគបុរាណចិន» 

ស្វែងយល់ពីយុទ្ធសាស្ត្រចិនតាមរយៈការស្វែងរកប្រភពវប្បធម៌ --កម្រងរូបភាពពិសេសស្តីពីសមាជបក្សកុម្មុយនីស្តចិនលើកទី២០

 ការផ្តល់ផលប្រយោជន៍ដល់ប្រជាជនជាមូលដ្ឋាននៃច្បាប់កំណត់អំពីអភិបាលកិច្ចជាតិ

治国有常 利民为本


       ប្រយោគបុរាណចិន治国有常,利民为本មានន័យថា ក្នុងច្បាប់កំណត់នៃអភិបាលកិច្ចជាតិ  ការផ្តល់ផលប្រយោជន៍ដល់ប្រជាជនគឺជាមូលដ្ឋានគ្រឹះ។ គំនិតអភិបាលកិច្ចជាតិមួយនេះមានប្រវត្តិសាស្ត្រជាង ២១០០ ឆ្នាំ  ហើយត្រូវបានបន្តអនុវត្តរហូតដល់បច្ចុប្បន្ន បានក្លាយជាការសំណូមពរជាមូលដ្ឋាននៃបក្សកាន់អំណាចរបស់ប្រទេសចិនដែលកាន់អំណាចដើម្បីសាធារណជន ធ្វើអភិបាលកិច្ចដើម្បីបម្រើប្រជាជន។



          នៅថ្ងៃទី១៦ ខែតុលាឆ្នាំ២០២២ សមាជបក្សកុម្មុយនីស្តចិនលើកទី ២០បានបើកធ្វើនៅទីក្រុងប៉េកាំង។ លោក Xi Jinping បានតាងនាមគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ១៩  ធ្វើរបាយការណ៍ការងារជូនតំណាងជាង ២២០០ រូបដោយបានលើកឡើងថា ៖  «ទឹកដីគឺប្រជាជន ប្រជាជនគឺទឹកដី។  បក្សកុម្មុយនីស្តចិនដឹកនាំប្រជាជនចិនធ្វើសង្គ្រាមរំដោះប្រទេសជាតិ ការពារប្រទេសជាតិគឺដើម្បីការពារសុបិននិងក្តីប្រាថ្នារបស់ប្រជាជន។»  

  

       កាលពីឆ្នាំ២០១២  នៅប្រទេសចិននៅមានជនក្រីក្រនៅជនបទប្រហែល ១០០ លាននាក់។ ក្នុងនាមជាមេដឹកនាំកំពូលរបស់ប្រទេសចិន  លោក Xi Jinping  បានចុះទៅត្រួតពិនិត្យការងារនៅភូមី Luotuowan  ដែលស្ថិតនៅជ្រលងភ្នំឆ្ងាយដាច់ស្រយាលក្នុងរដូវរងាខ្លាំង។ ក្នុងការត្រួតពិនិត្យការងារលើកនោះ លោកបានបំផុសឱ្យបក្សនិងប្រទេសទាំងមូលចាប់ផ្តើមពុះពារបញ្ហាលំបាកបំផុតនៃការងារលុបបំបាត់ភាពក្រីក្រ។

 

       និយាយម៉ាត់ណា ម៉ាត់ហ្នឹង ហើយធ្វើរហូតដល់ទទួលបានផ្លែផ្កា។ ប្រទេសចិនបានបើកយុទ្ធនាការពុះពារឧបសគ្គក្នុងការលុបបំបាត់ភាពក្រីក្រទ្រង់ទ្រាយធំបំផុតនិងប្រើកម្លាំងច្រើនបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ  បានចាត់បញ្ចូលកម្មាភិបាលសរុបជាង ៥ សែននាក់ឱ្យធ្វើជាលេខាបក្សប្រចាំភូមិក្រីក្រ និងបានបញ្ចូនកម្មាភិបាលលើសពី ៣ លាននាក់ទៅធ្វើការប្រចាំភូមិ។ ឈានដល់ឆ្នាំ២០២០ បញ្ហាក្រីក្រខ្លាំងដែលជាកង្វល់រាប់រយរាប់ពាន់ឆ្នាំកន្លងមករបស់ប្រជាជាតិចិន  បានត្រូវដោះស្រាយជាប្រវត្តិសាស្ត្រ។ ប្រទេសចិនបានសម្រេចគោលដៅលុបបំបាត់ភាពក្រីក្រនៃរបៀបវារៈអភិវឌ្ឍន៍ជានិរន្តរភាពឆ្នាំ ២០៣០ នៃអង្គការសហប្រជាជាតិមុនពេលកំណត់ ១០ឆ្នាំ។

 

      ធ្វើឱ្យប្រជាជនមានជីវភាពរស់នៅល្អប្រសើរ ជាគោលដៅតស៊ូមិនងាករ៉េរបស់បក្សកុម្មុយនីស្តចិន។ ប្រទេសចិនបានកសាងបណ្តាញធានារ៉ាប់រងជីវភាពរស់នៅរបស់ប្រជាជនដែលមានទ្រង់ទ្រាយធំបំផុតលើសកល ។ ប្រជាជនចិនទទួលបានការធានាខាងយន្តការនៅពេលប្រឈមមុខនឹងហានិភ័យដូចជាវ័យចំណាស់ កើតជំងឺ បាត់បង់ការងារ រងរបួសក្នុងពេលបំពេញការងារ  ពិការភាពនិងក្រីក្រ។

        នៅឆ្នាំ២០២១ ប្រាក់ចំណូលអាចប្រើប្រាស់បានសម្រាប់មនុស្សម្នាក់ៗនៅចិនគឺ 35128 យាន់ប្រាក់ចិន រយៈពេល ១០ឆ្នាំកន្លងមកសរុបបានកើនឡើង 78%។ រដ្ឋាភិបាលបានអនុវត្តនយោបាយជាច្រើនដើម្បីឱ្យមនុស្សចាស់រីករាយនឹងជីវភាពក្នុងវ័យចំណាស់របស់ខ្លួន អាយុកាលរំពឹងទុកជាមធ្យមក្នុងមនុស្សម្នាក់ៗបានឡើងដល់78.2ឆ្នាំ។  ទោះជាប្រឈមនឹងសភាពឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្តី  ក៏នៅឆ្នាំ២០២០និងឆ្នាំ២០២១ អាយុកាលជាមធ្យមរបស់ប្រជាជនចិននៅតែកើនឡើង។


 

↑       កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២០ លោកយាយHuHanying ដែលកាលនោះមានអាយុ៩៨ឆ្នាំបានជាសះស្បើយពីជំងឺកូវីដ១៩ ។ គិតត្រឹមពេលនេះ ករណីឆ្លងកូវីដ១៩ មានវ័យចាស់ជាងគេដែលប្រទេសចិនបានព្យាបាលឱ្យជាសះស្បើយគឺអាយុ ១០៨ ឆ្នាំ។

  

        តម្កល់ទុកប្រជាជនជាចម្បង ផ្តល់ផលប្រយោជន៍ដល់ប្រជាជន គឺជានិមិត្តសញ្ញាដ៏ច្បាស់លាស់នៃបក្សកុម្មុយនីស្តចិន។ ប្រទេសចិនបច្ចុប្បន្ន បានកសាងរួចរាល់នូវប្រព័ន្ធអប់រំ  ប្រព័ន្ធធានារ៉ាបរងសង្គម  និងប្រព័ន្ធសុខាភិបាលដែលមានទ្រង់ទ្រាយធំបំផុតលើសកលលោក   ជាប្រទេសមួយលើសកលលោកដែលមានប្រជាជនមានអារម្មណ៍សុវត្ថិភាពខ្លាំងបំផុត  ហើយបំណងប្រាថ្នាដ៏ល្អបវរស្តីពីវិបុលភាពរួមកំពុងក្លាយជាការពិត ៕

 



អ្នកបកប្រែ:邓倩
ប្លុកពិសេស