ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អាណិកជនចិននៅឯនាយសមុទ្រនាំគ្នាពិគ្រោះពិភាក្សាអំពីរបាយការណ៍ការងារនៃសមាជបក្សកុម្មុយនីស្តចិនលើកទី២០ ដោយបានថ្លែងថា នឹងខិតខំប្រឹងប្រែងជាមួយគ្នាដើម្បីសម្រេចបាននូវការស្តារភាពរុងរឿងរបស់ប្រជាជាតិចិនឡើងវិញ
2022-10-19 11:29:09cri
Share with:

          នៅថ្ងៃទី១៦ ខែតុលា សមាជបក្សកុម្មុយនីស្តចិនលើកទី២០ បានបើកធ្វើនៅក្រុងប៉េកាំង   លោក Xi Jinping បានតំណាងឱ្យគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ១៩  ធ្វើរបាយការណ៍ការងារជូនអង្គសមាជ ។ របាយការណ៍ការងារនៃសមាជបក្សកុម្មុយនីស្តចិនលើកទី២០  បានញ៉ាំងឱ្យអាណិកជនចិននិងជនជាតិចិននៅឯនាយសមុទ្រយ៉ាងច្រើនកុះករចាប់អារម្មណ៍យ៉ាងខ្លាំងនិងនាំគ្នាពិគ្រោះពិភាក្សា  ។

      លោក Shi Ganping ប្រធានសមាគមសហគ្រិនជនជាតិចិននៅអាមេរិកបានថ្លែងថា សហគ្រិនអាណិកជនចិនដ៏ច្រើនកុះករគួរតែពង្រឹងមនោសញ្ចេតនាសេ្នហាជាតិនិងស្រឡាញ់ស្រុកកំណើតថែមមួយកម្រិតទៀត រួមបញ្ចូលការរីកចម្រើនរបស់ខ្លួន និងការអភិវឌ្ឍរបស់សហគ្រាសក្នុងបុព្វហេតុដ៏មហិមានៃយុគសម័យដើម្បីសម្រេចបាននូវការស្តារភាពរុងរឿងរបស់ប្រជាជាតិចិនឡើងវិញ និងស្វែងរកសុភមង្គលជូនប្រជាជន ព្រមទាំងរ៉ាប់រងកាតព្វកិច្ចនិងទំនួលខុសត្រូវរបស់សហគ្រិនអាណិកជនចិនក្នុងយុគសម័យថ្មី និងខិតខំប្រឹងប្រែងរួមចំណែករបស់ខ្លួនដើម្បីសម្រេចបាននូវការស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ ។

      លោក Wu Hao ប្រធានសហព័ន្ធយុវជនអាណិកជនចិននិងជនជាតិចិននៅប្រទេសរុស្ស៊ីបានថ្លែងថា ថ្លែងក្នុងរបាយការណ៍ការងារ លោក Xi Jinping អគ្គលេខាធិការនៃមជ្ឈិមបក្សកុម្មុយនិស្តចិនបានលើកឡើងថា ត្រូវបង្កើនធ្វើឱ្យប្រសើរឡើងនូវកិច្ចការអាណិកជនចិន ក្នុងន័យបង្កើតជាកម្លាំងដ៏ខ្លាំងក្លាដើម្បីខិតខំប្រឹងប្រែងជាមួយគ្នាឈានទៅរកការ សម្រេចបាននូវការស្តារភាពរុងរឿងរបស់ប្រជាជាតិចិនឡើងវិញ ប្រការនេះធ្វើឱ្យពួកយើងទទួលបានអារម្មណ៍ពីការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋចំពោះអាណិកជនចិនទាំងឡាយ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស