ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកសារព័ត៌មានជើងចាស់ប្រទេសអ៊ីតាលីបានថ្លែងថា ការអភិវឌ្ឍរបស់ប្រទេសចិនបានផ្តល់ផលប្រយោជន៍ដល់ប្រជាជនចិនផង ក៏មានឥទ្ធិពលវិជ្ជមានចំពោះពិភពលោកផងដែរ
2022-10-19 15:00:12cri
Share with:

          សមាជបក្សកុម្មុយនីស្តចិនលើកទី២០ដែលកំពុងបើកធ្វើនៅទីក្រុងប៉េកាំងបានទាក់ទាញចំណាប់អារម្មណ៍ខ្ពស់ពីមតិអន្តរជាតិ ។       នៅថ្ងៃទី១៧ខែតុលា នៅពេលផ្តល់បទសម្ភាស៍ពិសេសជាមួយអ្នកសារព័ត៌មាន  លោកPaolo Salomនិពន្ធនាយករងផ្នែកអន្តរជាតិនៃកាសែតCorriere della Seraប្រទេសអ៊ីតាលីបានកោតសរសើរពីសមិទ្ធផលអភិវឌ្ឍន៍ដែលប្រទេសចិនទទួលបានក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ ។ លោកបានថ្លែងថា ការអភិវឌ្ឍរបស់ប្រទេសចិនបានផ្តល់ផលប្រយោជន៍ដល់ប្រជាជនចិនផង  ក៏មានឥទ្ធិពលវិជ្ជមានចំពោះពិភពលោកផងដែរ ។

          លោកPaolo Salomបានថ្លែងថា  ក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ  បក្សកុម្មុយនីស្តចិនបានដឹកនាំប្រជាជនចិនយកឈ្នះក្នុងយុទ្ធនាការពុះពារឧបសគ្គដើម្បីលុបបំបាត់ភាពក្រីក្រ ហើយសម្រេចបាននូវគោលដៅតស៊ូ១០០ឆ្នាំទី១  គឺការកសាងសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយ។ សមិទ្ធផលដែលការកសាងសង្គមនិយមមានលក្ខណៈពិសេសរបស់ប្រទេសចិនបានទទួល  គឺគួរឱ្យកត់សម្គាល់។  នាពេលអនាគត បក្សកុម្មុយនីស្តចិនមុខជានឹងដឹកនាំប្រជាជនទូទាំងប្រទេសចិន ឆ្ពោះទៅកាន់ភាពសម្បូរសប្បាយជាមួយគ្នាមិនខាន។

អ្នកបកប្រែ:冯辉
ប្លុកពិសេស