ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖អ្នកដែលមានទស្សនវិស័យសកលនឹងមានមិត្តភក្តិនៅគ្រប់ទិសទី
2022-10-18 10:57:22cri
Share with:

      លោកWangWenbinអ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងសន្និសីទសារព័ត៌មានជាប្រចាំដែលធ្វើនៅថ្ងៃទី១៧ខែតុលាថា ប៉ុន្មានថ្ងៃចុងក្រោយនេះ អ្នកដឹកនាំនៃប្រទេសជាច្រើននិងអ្នកទទួលខុសត្រូវនៃអង្គការអន្តរជាតិជាច្រើនបានផ្ញើសារលិខិតជូនលោកស៊ីជីនភីងអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានរដ្ឋចិន ដើម្បីសម្តែងការអបអរសាទរចំពោះការបើកធ្វើសមាជបក្សកុម្មុយនីស្តចិនលើកទី២០ដោយជោគជ័យ ហើយបានលើកឡើងថា សមាជបក្សកុម្មុយនីស្តចិនលើកទី២០នឹងក្លាយជានិមិត្តសញ្ញាថ្មីនៃបុព្វហេតុកសាងសង្គមនិយម ជឿជាក់ថា ក្រោមការដឹកនាំរបស់មជ្ឈិមបក្សកុម្មុយនីស្តចិនដែលមានលោកស៊ីជីនភីងជាប្រមុខស្នូល ប្រទេសចិនប្រាកដជានឹងសម្រេចបានដោយជោគជ័យនូវការស្តារឡើងវិញដ៏មហិមារបស់ប្រជាជាតិចិនជាមិនខាន។

      លោកWangWenbinបានថ្លែងថា "អ្នកដែលមានទស្សនវិស័យសកលនឹងមានមិត្តភក្តិនៅគ្រប់ទិសទី”។ប្រទេសចិនដើរលើផ្លូវអភិវឌ្ឍន៍ដោយសន្តិភាពយ៉ាងម៉ឺងម៉ាត់មិនងាករេ ដើម្បីកសាងទំនាក់ទំនងអន្តរជាតិបែបថ្មីដែលគោរពគ្នាទៅវិញទៅមកនិងប្រកបដោយសមភាព យុត្តិធម៌ កិច្ចសហប្រតិបត្តិការនិងឈ្នះ-ឈ្នះ ដើម្បីជំរុញការបង្កើតសហគមន៍រួមវាសនារបស់មនុស្សជាតិ។ ជានិច្ចកាលប្រទេសចិនតែងតែជាស្ថាបនិកនៃសន្តិភាពរបស់សកលលោក ជាអ្នករួមចំណែកដល់ការអភិវឌ្ឍរបស់ពិភពលោក និងជាអ្នកគាំពារសណ្តាប់ធ្នាប់និងរបៀបរៀបរយអន្តរជាតិជាដរាប ដែលទទួលបានការទទួលស្គាល់យ៉ាងទូលំទូលាយពីពិភពលោកទាំងមូល។ ការស្ទង់ប្រជាមតិអន្តរជាតិជាច្រើនលើកបង្ហាញថា ប្រទេសចិនទទួលបានការស្វាគមន៍ជាទូទៅនៅលើពិភពលោក ជាពិសេសគឺក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ទាំងឡាយ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស