ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ហេតុអ្វីបានជាពិភពលោកចាប់អារម្មណ៍ចំពោះសមាជបក្សកុម្មុយនីស្តចិនលើកទី២០?
2022-10-18 16:52:33cri
Share with:

    នៅថ្ងៃទី១៦ខែតុលាសមាជបក្សកុម្មុយនីស្តចិនលើកទី២០បានបើកធ្វើនៅទីក្រុងប៉េកាំង។នៅពេលនេះព្រឹត្តិការណ៍ដ៏ធំដែលគ្រោងផែនទីបង្ហាញផ្លូវសម្រាប់ការអភិវឌ្ឍរបស់ប្រទេសចិនក្នុងរយៈពេល៥ឆ្នាំនាពេលអនាគតឬយូរជាងនេះមិនត្រឹមតែទាក់ទាញការចាប់អារម្មណ៍របស់ប្រជាជនចិនចំនួនជាង១ពាន់៤រយលាននាក់ប៉ុណ្ណោះទេ  ថែមទាំងទាក់ទាញការចាប់អារម្មណ៍ពីពិភពលោកផងដែរ។

ហេតុអ្វីបានជាពិភពលោកចាប់អារម្មណ៍ចំពោះសមាជបក្សកុម្មុយនីស្តចិនលើកទី២០?

       ជាបឋម  រឿងអច្ឆរិយរបស់ប្រទេសចិនគួរឱ្យកត់សម្គាល់។ពីឆ្នាំ២០១៣ដល់ឆ្នាំ២០២០ចំនួនជនក្រីក្រជិត១រយលាននាក់នៅជនបទរបស់ប្រទេសចិនបានចេញផុតពីភាពក្រីក្រនិងកសាងសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយតាមការគ្រោងទុក ហើយសម្រេចបាននូវគោលដៅកាត់បន្ថយភាពក្រីក្រនៃរបៀបវារៈអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិឆ្នាំ2030បានមុនកាលកំណត់១០ឆ្នាំ។

       ទី២  ទីផ្សារប្រទេសចិនធ្វើឱ្យគេរំពឹងទុក។ ពីឆ្នាំ២០១៣ដល់ឆ្នាំ២០២១ ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិនបានកើនឡើងជាមធ្យម៦.៦ភាគរយក្នុងមួយឆ្នាំ ដែលខ្ពស់ជាងកម្រិតកំណើនជាមធ្យមរបស់ពិភពលោកចំនួន.ភាគរយនិងខ្ពស់ជាងអង្គភាពសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ចំនួន.៧ភាគរយក្នុងរយៈពេលដូចគ្នា  អត្រារួមចំណែកជាមធ្យមដល់កំណើនសេដ្ឋកិច្ចពិភពលោកលើសពី៣០ភាគរយ ដែលជាប់ចំណាត់ថ្នាក់លេខមួយក្នុងពិភពលោក។សព្វថ្ងៃនេះប្រទេសចិនបានក្លាយជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចពិភពលោក  និងជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសនិងតំបន់ចំនួនជាង១២០

        ទីបី   គំនិតប្រទេសចិនត្រូវបានទទួលស្គាល់ជាទូទៅ។  ចាប់តាំងពីជំងឺCovid-១៩ផ្ទុះរាតត្បាតនៅឆ្នាំ២០២០មក  ប្រទេសចិនបានចែករំលែកផែនការបង្ការនិងព្យាបាលជំងឺរាតត្បាតជាមួយប្រទេសនិងអង្គការអន្តរជាតិចំនួនជាង១៨០   ហើយបានចាត់បញ្ជូនក្រុមអ្នកជំនាញវេជ្ជសាស្រ្តចំនួន៣៨ក្រុមទៅកាន់ប្រទេសចំនួន៣៤   និងបានផ្គត់ផ្គង់វ៉ាក់សាំងចំនួនជាង២ពាន់២រយលានដូសដល់ប្រទេសនិងអង្គការអន្តរជាតិជាង១២០

        ប្រឈមមុខនឹងពិភពលោកដែលស្ថិតក្នុងរយៈកាលរង្គោះរង្គើនិងមានការផ្លាស់ប្តូរថ្មី    ប្រទេសចិនបានលើកឡើងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលនិងគំនិតផ្តួចផ្តើមសន្តិសុខសកល  ដែលរីករាយរួមជាមួយសហគមន៍អន្តរជាតិដើម្បីខិតខំអនុវត្តជាក់ស្តែងក្នុងន័យរួមគ្នាឆ្លើយតបនឹងការបញ្ហាប្រឈមសកលគ្រប់ប្រភេទ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស