ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

គណៈអធិបតីនៃសមាជបក្សកុម្មុយនីស្តចិនលើកទី២០បើកធ្វើកិច្ចប្រជុំលើកទីពីរ លោក Xi Jinping ធ្វើជាអធិបតីក្នុងកិច្ចប្រជុំ
2022-10-18 20:34:29cri
Share with:

រសៀលថ្ងៃទី១៨ ខែតុលា គណៈអធិបតីនៃសមាជបក្សកុម្មុយនីស្តចិនលើកទី២០បានបើកធ្វើកិច្ចប្រជុំលើកទីពីរនៅវិមានសភាប្រជាជនក្រុងប៉េកាំង ក្រោមអធិបតីភាពរបស់លោក  Xi Jinping ។

កិច្ចប្រជុំបានអនុម័តពីការប្រគល់សេចក្តីព្រាងនៃសេចក្តីសម្រេចចិត្តស្តីពីរបាយការណ៍ការងាររបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ១៩ សេចក្តីព្រាងនៃសេចក្តីសម្រេចចិត្តស្តីពីរបាយការណ៍ការងាររបស់គណៈកម្មាធិការត្រួតពិនិត្យវិន័យនៃមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ១៩ និងសេចក្តីព្រាងនៃសេចក្តីសម្រេចចិត្តស្តីពីការធ្វើវិសោធនកម្មលក្ខនិ្តកៈបក្សកុម្មុយនីស្តចិន ជូនគណៈប្រតិភូនានាដើម្បីពិគ្រោះពិភាក្សា ។

លោក Chen Xi អគ្គលេខាធិការរងនៃអង្គសមាជ បានធ្វើការពន្យល់អំពីសេចកី្តស្នើស្តីពីបញ្ជីឈ្មោះបេក្ខជនឈរឈ្មោះជាសមាជិកនិងសមាជិកបម្រុងរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ និងបេក្ខជនឈរឈ្មោះជាសមាជិកបម្រុងរបស់គណៈកម្មាធិការត្រួតពិនិត្យវិន័យនៃមជ្ឈិមបក្សកុម្មុយនីស្តចិន ។

កិច្ចប្រជុំបានអនុម័តលើសេចកី្តស្នើស្តីពីបញ្ជីឈ្មោះបេក្ខជនឈរឈ្មោះជាសមាជិកនិងសមាជិកបម្រុងរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ និងបេក្ខជនឈរឈ្មោះជាសមាជិកបម្រុងរបស់គណៈកម្មាធិការត្រួតពិនិត្យវិន័យនៃមជ្ឈិមបក្សកុម្មុយនីស្តចិន ព្រមទាំងប្រគល់ជូនគណៈប្រតិភូនានាដើម្បីពិគ្រោះពិភាក្សា។

កិច្ចប្រជុំបានអនុម័តលើវិធីសាស្ត្របោះឆ្នោតនៃអង្គសមាជដែលបានពិគ្រោះពិភាក្សារួចរាល់ដោយគណៈប្រតិភូនានា ។ ក្រៅពីនេះ កិច្ចប្រជុំក៏បានអនុម័តលើបញ្ជីឈ្មោះអ្នកត្រួតពិនិត្យការរាប់សន្លឹកឆ្នោត និងប្រធានត្រួតពិនិត្យការរាប់សន្លឹកឆ្នោត បញ្ជីឈ្មោះនឹងដាក់ជូនអង្គសមាជដើម្បីអនុម័តខណៈពេលធ្វើការបោះឆ្នោតជាផ្លូវការ ៕


អ្នកបកប្រែ:郭翔青
ប្លុកពិសេស