ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ឥស្សរជនអន្តរជាតិថ្លែងថា ការធ្វើទំនើបកម្មតាមបែបផែនចិន ជាការរួមចំណែកដ៏សំខាន់ដល់បុព្វហេតុវឌ្ឍនភាពរបស់មនុស្សជាតិ
2022-10-18 11:29:56cri
Share with:

      ឥស្សរជនអន្តរជាតិជាច្រើនរូបបានយកចិត្តទុកខ្ពស់ដល់សមាជបក្សកុម្មុយនីស្តចិនលើកទី២០ ហើយបានលើកឡើងថា សមាជបក្សកុម្មុយនីស្តចិនបានកំណត់ផែនការយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍនៅពេលអនាគតរបស់ចិន រំពឹងថា សមាជលើកនេះអាចផ្តល់ឱកាសថ្មីដល់កិច្ចសហប្រតិបតិ្តការរវាងបណ្តាប្រទេសនានាជាមួយប្រទេសចិន ។

      លោក Thongloun Sisoulith ប្រធានរដ្ឋឡាវបានថ្លែងថា ប្រជាជនឡាវយកចិត្តទុកដាក់យ៉ាងដិតដល់ចំពោះសមាជបក្សកុម្មុយនីស្តចិន ហើយរំពឹងទុកថាសមាជលើកនេះទទួលបានជោគជ័យដោយគាប់ប្រសើរ ។ យើងជឿជាក់ថា សមាជបក្សកុម្មុយនីស្តចិនលើកទី២០ពិតជានឹងទទួលបានសមិទ្ធផលដ៏សំខាន់ ហើយនឹងជំរុញដល់កិច្ចកសាងសង្គមនិយមប្រកបដោយលក្ខណៈពិសេសចិន ក៏ដូចជាជំរុញប្រទេសចិនឱ្យឆ្ពោះទៅសម្រេចគោលដៅតស៊ូមួយរយឆ្នាំទី២ ជាមិនខាន ។

      ឥស្សរជននៃប្រទេសជាច្រើនថ្លែងថា បទពិសោធអភិវឌ្ឍន៍របស់ចិនដែលលើកឡើងក្នុងរបាយការណ៍ការងារនៃសមាជបក្សកុម្មុយនីស្តចិនលើកទី២០ គឺមានតម្លៃគួរឱ្យរៀនសូត្រតាម គំនិតថ្មីនិងផែនការថ្មីរបស់ចិនស្តីពីការអភិវឌ្ឍនៅពេលអនាគត មានសារសំខាន់ណាស់ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និងការជំរុញការអភិវឌ្ឍសកលផងដែរ ៕

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស