ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ការធ្វើទំនើបកម្មតាមបែបផែនចិនផ្តល់ជម្រើសថ្មីដល់ការធ្វើទំនើបកម្មរបស់មនុស្សជាតិ
2022-10-18 12:26:11cri
Share with:

      ថ្ងៃទី ១៦ ខែតុលា សមាជបក្សកុម្មុយនីស្តចិនលើកទី ២០ បានបើកធ្វើនៅក្រុងប៉េកាំង។លោក Xi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានតំណាងឱ្យគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ១៩ ធ្វើរបាយការណ៍ការងារជូនអង្គសមាជ ។ ក្នុងនោះ របាយការណ៍ការងារបានធ្វើការរៀបចំចាត់ចែងខាងយុទ្ធសាស្ត្រអំពីការកសាងប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយ ហើយបានអធិប្បាយពីលក្ខណៈពិសេសដ៏សំខាន់និងតម្រូវការពីឬសគល់របស់ការធ្វើទំនើបកម្មតាមបែបផែនចិន ។

      តើការធ្វើទំនើបកម្មតាមបែបផែនចិនជាអ្វី? ក្នុងរបាយការណ៍ការងារ លោក Xi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានគូសបញ្ជាក់ថា ការធ្វើទំនើបកម្មតាមបែបផែនចិន ជាការធ្វើទំនើបកម្មសង្គមនិយមដែលដឹកនាំដោយបក្សកុម្មុយនីស្តចិន វាមានលក្ខណៈពិសេសរួមជាមួយការធ្វើទំនើបកម្មរបស់បណ្តាប្រទេសនានាផង ហើយក៏មានលក្ខណៈពិសេសរបស់ចិនដែលសមស្របនឹងសភាពការណ៍ជាក់ស្តែងរបស់ខ្លួនផងដែរ ។

      ការធ្វើទំនើបកម្មតាមបែបផែនចិន គឺប្រកាន់ខ្ជាប់គំនិតអភិវឌ្ឍន៍ស្តីពីការចាត់ទុកប្រជាជនជាស្នូល ផ្តោតសំខាន់ទៅលើការអភិវឌ្ឍដោយស៊ីសង្វាក់គ្នារវាងមនុស្សជាតិនិងធម្មជាតិនិងយកចិត្តទុកដាក់ដល់កិច្ចសហប្រតិបតិ្តការនិងឈ្នះ-ឈ្នះ ។ របាយការណ៍នេះបានកំណត់យ៉ាងច្បាស់លាស់ចំពោះតម្រូវការពីឬសគល់លើ៩វិស័យនៃការធ្វើទំនើបកម្មតាមបែបផែនចិន ពោលគឺប្រកាន់ខ្ជាប់ការដឹកនាំរបស់បក្សកុម្មុយនីស្តចិន ប្រកាន់ខ្ជាប់សង្គមនិយមប្រកបដោយលក្ខណៈពិសេសចិន សម្រេចបាននូវការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ អភិវឌ្ឍប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូល ធ្វើឱ្យជីវភាពខាងវិញ្ញាណរបស់ប្រជាជនចិនមានភាពសំបូរបែប សម្រេចបាននូវភាពសម្បូរសប្បាយរួមរបស់ប្រជាជនគ្រប់រូប ជំរុញការរួមរស់នៅជាមួយគ្នាប្រកបដោយភាពចុះសម្រុងគ្នារវាងមនុស្សនិងធម្មជាតិ  ជំរុញការបង្កើតសហគមន៍រួមវាសនារបស់មនុស្សជាតិ និងបង្កើតទម្រង់ថ្មីនៃអរិយធម៌មនុស្សជាតិ ។ ប្រការទាំងនេះបានគ្របដណ្តប់គ្រប់វិស័យ ដូចជាសេដ្ឋកិច្ច នយោបាយ វប្បធម៌ សង្គមនិងអរិយធម៌អេកូឡូស៊ីជាដើម ដែលបានផ្តល់ទិសដៅប្រតិបតិ្តដល់ការកសាងប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយ ។

      ការអនុវត្តជាក់ស្តែងនិងបទពិសោធរបស់ការធ្វើទំនើបកម្មតាមបែបផែនចិន បានរួមចំណែកដ៏សំខាន់និងជម្រើសថ្មីដល់ការធ្វើទំនើបកម្មរបស់មនុស្សជាតិ ។ ព្រមពេលជាមួយគ្នានេះ ផ្លូវធ្វើទំនើបកម្មតាមបែបផែនចិនក៏បានត្រួសត្រាយផ្លូវសម្រាប់ឱ្យប្រទេសកំពុងអភិវឌ្ឍន៍ដើរទៅរកទំនើបកម្ម ។ ការធ្វើទំនើបកម្មមិនមែនជាកម្មសិទ្ធិផ្តាច់មុខរបស់ប្រទេសលោកខាងលិចនោះទេ រាល់ប្រទេសឱ្យតែអាចស្វែងរកបាននូវផ្លូវធ្វើទំនើបកម្មមួយដែលសមស្របនឹងសភាពការណ៍ជាក់ស្តែងរបស់ខ្លួន នោះ ក៏អាចសម្រេចបាននូវការអភិវឌ្ឍបែបលោតផ្លោះផងដែរ ។

      ការធ្វើទំនើបកម្មតាមបែបផែនចិនបានគូសបញ្ជាក់ពី “ការដើរតាមផ្លូវអភិវឌ្ឍន៍ដោយសន្តិភាព” ផ្តួចផ្តើមឱ្យធ្វើការផ្លាស់ប្តូរនិងរៀនសូត្រពីគ្នាទៅវិញទៅមកលើវិស័យអរិយធម៌ ក្នុងន័យបំបែករបស់លោកខាងលិចដែលហៅថា “ពាក្យសំដីស្តីពីការប៉ះទង្គិចខាងអរិយធម៌” និងបង្កើតទម្រង់ថ្មីរបស់អរិយធម៌មនុស្សជាតិប្រកបដោយភាពបរិយាប័ន្ន ដើម្បីជំរុញសន្តិភាពនិងវឌ្ឍនភាពរបស់សកលលោក ។

      នាពេលបច្ចុប្បន្ននេះ ប្រទេសចិនបាននិងកំពុងជំរុញការធ្វើឧស្សាហូបនីយកម្មបែបថ្មី ព័ត៌មានភាវូបនីយកម្ម នគរូបនីយកម្ម និងទំនើបកម្មកសិកម្មក្នុងពេលដំណាលគ្នា អរិយធ៌មសម្ភារៈ អរិយធ៌មនយោបាយ អរិយធ៌មស្មារតី អរិយធ៌មសង្គមនិងអរិយធ៌មអេកូឡូស៊ីទទួលបានការអភិវឌ្ឍដោយស៊ីសង្វាក់គ្នា ។ ផ្លូវសម្រាប់ធ្វើទំនើបកម្មតាមបែបផែនចិនអាចធ្វើឱ្យខ្លួនឯងទទួលបានការអភិវឌ្ឍ និងផ្តល់ផលប្រយោជន៍ដល់ពិភពលោក ដូច្នេះពិតជានឹងដើរកាន់តែឆ្ងាយនិងកាន់តែទូលំទូលាយជាក់ជាមិនខាន ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស