ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ឥស្សរជននៃប្រទេសជាច្រើននៅអឺរ៉ុបនិងអាមេរិកឡាទីននាំគ្នាពិភាក្សាអំពីរបាយការណ៍ការងាររបស់សមាជបក្សកុម្មុយនីស្តចិនលើកទី២០
2022-10-18 10:46:16cri
Share with:

      នៅថ្ងៃទី១៦ ខែតុលា សមាជបក្សកុម្មុយនីស្តចិនលើកទី២០ បានបើកធ្វើនៅក្រុងប៉េកាំង  លោក Xi Jinping បានតំណាងឱ្យគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ១៩  ធ្វើរបាយការណ៍ការងារជូនអង្គសមាជ ។ ឥស្សរជននៃប្រទេសជាច្រើននៅអឺរ៉ុបនិងអាមេរិកឡាទីន បានចាប់អារម្មណ៍ខ្ពស់ដល់របាយការណ៍ការងាររបស់សមាជបក្សកុម្មុយនីស្តចិនលើកទី២០ ហើយបាននាំគ្នាថ្លែងថា របាយការណ៍ការងារនេះបានកំណត់ផ្លូវអភិវឌ្ឍន៍ថ្មីរបស់ប្រទេសចិននៅពេលអនាគត ព្រមទាំងបានបំពេញបន្ថែមនូវគំនិតផ្តួចផ្តើមថ្មីនិងកម្លាំងចលករថ្មី ដល់សន្តិភាពនិងការអភិវឌ្ឍរបស់ពិភពលោក ក៏ដូចជាវឌ្ឍនភាពនៃអរិយធម៌មនុស្សជាតិផងដែរ ។

លោក  Marcel Ciolacu ប្រធានបក្សប្រជាធិបតេយ្យសង្គម និងជាប្រធានសភាតំណាងរាស្ត្រនៃប្រទេសរូម៉ានី បានថ្លែងថា ជឿជាក់ថា គោលដៅអភិវឌ្ឍន៍របស់ចិននៅពេលអនាគតដែលសមាជបក្សកុម្មុយនីស្តចិនលើកទី២០ បានកំណត់នឹងជំរុញយ៉ាងប្រាកដប្រជានូវសុខុមាលភាពរបស់ប្រជាជនចិន ក៏ដូចជាជំរុញការរក្សាសន្តិភាពនិងស្ថិរភាពរបស់ពិភពលោកផងដែរ ។

លោក Elias Jabbour បញ្ញវន្តលទ្ធិម៉ាក្សនិយមដ៏ល្បីឈ្មោះរបស់ប្រទេសប្រេស៊ីល និងជាសាស្ត្រាចារ្យរងផ្នែកសេដ្ឋកិច្ចរបស់សកលវិទ្យាល័យរដ្ឋ Rio de Janeiro ប្រទេសប្រេស៊ីល បានថ្លែងថា ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ប្រទេសចិនបានអនុវត្តទស្សនៈកាន់អំណាចស្តីពីការតម្កល់ទុកផលប្រយោជន៍របស់ប្រជាជនជាអាទិភាព បានជំរុញការបង្កើតសហគមន៍រួមវាសនារបស់មនុស្សជាតិ ដែលបានផ្តល់ជម្រើសកាន់តែច្រើននិងលទ្ធភាពកាន់តែច្រើនដល់ការអភិវឌ្ឍរបស់មនុស្សជាតិ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស