ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ជនបរទេសជាអ្នកជំនាញភាសាបានថ្លែងថា ក្នុងរបាយការណ៍ការងារដែលដាក់ជូនសមាជបក្សកុម្មុយនីស្តចិនលើកទី២០អាចមើលឃើញប្រទេសចិនដែលកាន់តែមានជំនឿចិត្តលើខ្លួន
2022-10-17 14:31:25cri
Share with:

        របាយការណ៍សមាជបក្សកុម្មុយនីស្តចិនលើកទី២០ជាភាសាបរទេសគឺបកប្រែនិងកែសម្រួលដោយអ្នកជំនាញបរទេសមួយចំនួន។ នេះជាលើកទី២ដែលប្រទេសចិនបានអញ្ជើញអ្នកជំនាញបរទេសមកចូលរួមក្នុងការងារបកប្រែរបាយការណ៍សមាជបក្សកុម្មុយនីស្តចិនម្តងទៀត ដើម្បីផ្សព្វផ្សាយទៅបរទេស  ក្រោយពីសមាជបក្សកុម្មុយនីស្តចិនលើកទី១៩ ។ អ្នកជំនាញទាំងនេះ ភាគច្រើនធ្លាប់បានចូលរួមក្នុងការងារបកប្រែឯកសារសំខាន់ៗ          ដែលបូករួមទាំងសន្និសីទពេញអង្គនៃមជ្ឈិមចិននិងមហាសន្និបាតនៃសភាទាំងពីរជាដើម។ក្នុងភារកិច្ចលើកនេះ  ពួកគេទទួលបន្ទុកសំខាន់ក្នុងការបកប្រែនិងកែសម្រួលភាសាបរទេសដែលបូករួមទាំងភាសាអង់គ្លេសបារាំងអាល្លឺម៉ង់អេស្ប៉ាញអារ៉ាប់និងឡាវជាដើម។ ចំណុចថ្មីនិងគំនិតថ្មីក្នុងរបាយការណ៍នៃសមាជបក្សកុម្មុយនីស្តចិនលើកទី២០ បាននាំមកឱ្យពួកគេមានចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅ។

       លោកPongtay Chaleunsouk អ្នកជំនាញភាសាឡាបានថ្លែងថា  ខ្ញុំយល់ឃើញថា ការធ្វើទំនើបកម្មតាមបែបផែនចិននិងការធ្វើទំនើបកម្មតាមបែបដែនបស្ចិមប្រទេស ខុសឆ្ងាយពីគ្នា ដោយវាជាទំនើបកម្មដែលមានប្រជាជនគ្រប់ជនជាតិទូទាំងប្រទេសបានចូលរួមជាមួយគ្នា ក្រោមការដឹកនាំនៃបក្សកុម្មុយនីស្តចិន ដើម្បីសម្រេចនូវភាពសម្បូរសប្បាយរួមគ្នារបស់ប្រជាជនទាំងអស់  និងជាទំនើបកម្មដែលមិនប៉ះបង់ចោលនណាម្នាក់ទេ ។

អ្នកបកប្រែ:冯辉
ប្លុកពិសេស