ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មជ្ឈិមបក្សកូរ៉េខាងជើងនិងវៀតណាមអបអរសាទរយ៉ាងកក់ក្តៅចំពោះការបើកធ្វើសមាជបក្សកុម្មុយនីស្តចិនលើកទី២០
2022-10-17 14:56:36cri
Share with:

      ខណៈពេលសមាជបក្សកុម្មុយនីស្តចិនលើកទី២០បានបើកធ្វើ គណៈកម្មាធិការមជ្ឈិមបក្សពលករកូរ៉េខាងជើង និងគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តរៀតណាមបានផ្ញើសារលិខិតដោយឡែកពីគ្នា ដើម្បីសម្តែងការអបអរសាទរយ៉ាងកក់ក្តៅចំពោះការបើកធ្វើសមាជបក្សកុម្មុយនីស្តចិនលើកទី២០ ដោយជោគជ័យ ។

      គណៈកម្មាធិការមជ្ឈិមបក្សពលករកូរ៉េខាងជើងបានសម្តែងការអបអរសាទរយ៉ាងកក់ក្តៅចំពោះការបើកធ្វើសមាជបក្សកុម្មុយនីស្តចិនលើកទី២០ ។ បក្សពលករកូរ៉េខាងជើងជឿជាក់ថា សមាជបក្សកុម្មុយនីស្តចិនលើកនេះនឹងក្លាយជាសមាជមួយលើកប្រកបដោយលក្ខណៈជាប្រវតិ្តសាស្ត្រ និងបន្ថែមបង្កើនដឹកនាំរបស់បក្សកុម្មុយនីស្តចិនថែមមួយកម្រិតទៀត ក្នុងន័យធានាជាក់លាក់ឱ្យប្រទេសចិនសង្គមនិយមដើរឆ្ពោះទៅមុខដោយជោគជ័យ និងដឹកនាំប្រជាជនចិនទាំងមូលធ្វើការតស៊ូព្យាយាមដើម្បីសម្រេចបាននូវការស្តារភាពរុងរឿងថ្កុំថ្កើងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ ។

      គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តរៀតណាមបានលើកឡើងថា យើងជឿជាក់ថា សមាជបក្សកុម្មុយនីស្តចិនលើកនេះនឹងលើកឡើងគោលការណ៍ណែនាំដ៏សំខាន់មួយចំនួន ក្នុងន័យកំណត់ទិសដៅឆ្ពោះទៅមុខ ដើម្បីសម្រេចដោយជោគជ័យនូវគោលដៅកសាងប្រទេសសង្គមនិយមទំនើបនៅឆ្នាំ២០៣៥  និងកសាងប្រទេសចិនប្រកបដោយភាពខ្លាំងក្លាប្រជាធិបតេយ្យ អរិយធម៌ និងចុះសម្រុងគ្នានៅពាក់កណ្តាលសតវត្សរ៍នេះ ៕

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស