ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ពាក្យសម្ដីមាសរបស់លោកXi Jinpingថ្លែងនៅក្នុងសមាជបក្សកុម្មុយនីស្តចិនលើកទី២០
2022-10-17 11:34:09cri
Share with:

សមាជបក្សកុម្មុយនីស្តចិនលើកទី ២០ បានបើកធ្វើនៅព្រឹកថ្ងៃទី ១៦ ខែតុលាឆ្នាំ២០២២នៅវិមានសភាប្រជាជនក្រុងប៉េកាំង  លោក Xi Jinping  បានតាំងនាមឱ្យគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ១៩  ធ្វើរបាយការណ៍ការងារជូនអង្គសមាជ។ខាងក្រោមនេះជាពាក្យសម្ដីមាសរបស់លោក។

.ប្រទេសគឺជាប្រជាជនហើយប្រជាជនគឺជាប្រទេស។ បក្សកុម្មុយនីស្តចិនដឹកនាំប្រជាជនប្រយុទ្ធជាមួយសត្រូវ ការពារប្រទេស គឺការពារបេះដូងប្រជាជន។

២.សមិទ្ធផលដ៏អស្ចារ្យនៃយុគសម័យថ្មីគឺធ្វើឡើងដោយបក្សនិងប្រជាជនតាមរយៈការខិតខំប្រឹងប្រែងនិងការតស៊ូ!

៣.គណបក្សយើងមានឆន្ទៈបំពេញបុព្វហេតុដ៏ធំធេងរបស់ប្រជាជាតិចិនក្នុងរយៈ

ពេលយូរអង្វែង ហើយប្តេជ្ញាចិត្តធ្វើបុព្វហេតុដ៏ថ្លៃថ្លាដើម្បីសន្តិភាពនិងការអភិវឌ្ឍន៍របស់មនុស្សជាតិ ដែលជាទំនួលខុសត្រូវដ៏ធំធេង និងមានបេសកកម្មដ៏ខ្ពង់ខ្ពស់

បំផុត។

៤.លទ្ធិប្រជាធិបតេយ្យរបស់ប្រជាជននៅក្នុងដំណើរការទាំងមូលគឺជាលក្ខណៈសំខាន់នៃនយោបាយប្រជាធិបតេយ្យបែបផែនសង្គមនិយម គឺជាលទ្ធិប្រជាធិបតេយ្យដ៏ទូលំទូលាយ ពិតប្រាកដ និងមានប្រសិទ្ធភាពបំផុត។

៥.ប្រទេសចិននឹងមិនស្វែងរកអនុត្តរភាព និងមិនធ្វើការវាតទីជារៀងរហូត។

៦.ចរន្តប្រវត្តិសាស្ត្រនៃការបង្រួបបង្រួមជាតិនិងការស្តារឱ្យប្រជាជាតិមានភាពរុងរឿងឡើងវិញបាននិងកំពុងដំណើរការទៅមុខ ហើយការបង្រួបបង្រួមជាតិពិតជាត្រូវសម្រេចឱ្យបាន ហើយក៏ពិតជាអាចសម្រេចបានជាមិនខាន!

៧.អំពើពុករលួយគឺជាដុំមហារីកធំបំផុតដែលបង្កគ្រោះដល់កម្លាំងចលករនិងកម្លាំងប្រយុទ្ធរបស់បក្ស ការប្រឆាំងអំពើពុករលួយជាការធ្វើបដិវត្តន៍ខ្លួនឯងដោយពេញលេញ។ ឱ្យតែលក្ខខណ្ឌនៃការកកើតបញ្ហាពុករលួយនៅតែមាន ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនឹងមិនបញ្ឈប់ ចាំបាច់ត្រូវផ្តោតសំខាន់លើការងារនេះ៕







អ្នកបកប្រែ:张艳萍
ប្លុកពិសេស