ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បកស្រាយអំពីការធ្វើទំនើបកម្មបែបផែនចិន
2022-10-17 16:05:31cri
Share with:

ថ្ងៃទី១៦ខែតុលា សមាជបក្សកុម្មុយនីស្តចិនលើកទី២០បានបើកធ្វើយ៉ាងឱឡារឹកនៅក្រុងប៉េកាំងប្រទេសចិន។ លោក Xi Jinping បានតាងនាមគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិមុនធ្វើរបាយការណ៍ការងារជូនអង្គសមាជ ដោយបានគូសបញ្ជាក់ថា ចាប់ពីពេលនេះទៅ  ភារកិច្ចស្នូលរបស់បក្សកុម្មុយនីស្តចិនគឺរួមសាមគ្គីនិងដឹកនាំប្រជាជនគ្រប់ជនជាតិទូទាំងប្រទេសចិន ដើម្បីរួមគ្នាកសាងប្រទេសសង្គមនិយមទំនើបដ៏ខ្លាំងក្លាដោយគ្រប់ជ្រុងជ្រោយ ដើម្បីសម្រេចគោលដៅតស៊ូមួយរយឆ្នាំទី២ និងជំរុញការស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិឡើងវិញតាមបែបផែនទំនើបចិន។

 លោក Xi Jinping បានធ្វើអធិប្បាយអំពីលក្ខណៈពិសេសនិងធាតុពិតនៃកាធ្វើទំនើបកម្មបែបផែនចិនក្នុងរបាយការណ៍សមាជបក្សកុម្មុយនីស្តចិនលើកទី២០ ។លោកបានថ្លែងថា ការធ្វើទំនើបកម្មតាមបែបផែនចិន គឺជាសង្គមនិយមទំនើបដែលដឹកនាំដោយបក្សកុម្មុយនីស្តចិនដែលមានលក្ខណៈពិសេសនៃការរួមបញ្ចូលនូវបទពិសោធធ្វើទំនើបកម្មនៃបណ្តាប្រទេស ជាមួយលក្ខណៈពិសេសផ្ទាល់ខ្លួនរបស់ចិន ។ ការធ្វើទំនើបកម្មតាមបែបផែនចិនគឺជាការធ្វើទំនើបកម្មដែលគ្របដណ្តប់លើទ្រង់ទ្រាយប្រជាជនដ៏ធំសម្បើម ជាការធ្វើទំនើបកម្មដែលប្រជាជនទាំងមូលសុទ្ធតែទទួលបានជីវភាពរស់នៅប្រកបដោយវិបុលភាព ជាការធ្វើទំនើបកម្មដែលអរិយធម៌ខាងសម្ភារៈនិងអរិយធម៌ខាងវិញ្ញាណមានភាពចុះសម្រុងគ្នា ជាការធ្វើទំនើបកម្មដែលមនុស្សជាតិនិងធម្មជាតិរួមរស់នៅដោយសុខដុមរមនា និងជាការធ្វើទំនើបកម្មដែលដើរតាមមាគ៌ាអភិវឌ្ឍន៍ដោយសន្តិភាព ។

ការធ្វើទំនើបកម្មតាមបែបផែនចិនមិនត្រឹមតែអាចនាំមកនូវផលប្រយោជន៍ដល់ប្រជាជនចិនប៉ុណ្ណោះទេ ថែមទាំងអាចផ្តល់ផលប្រយោជន៍ដល់ប្រជាជនពិភពលោកទៀតផង។

ជាបឋមគឺនាំមកផលប្រយោជន៍ដល់ការកាត់បន្ថយភាពក្រីក្ររបស់ពិភពលោក ។ បន្ទាប់មកគឺនាំមកផលប្រយោជន៍ដល់ការបន្ធូរបន្ថយវិបត្តិស្បៀងអាហារពិភពលោក ។ក្នុងនាមជាប្រទេសផលិតស្បៀងអាហារធំទី១លើពិភពលោក ប្រទេសចិនបានប្រើដីស្រែមិនដល់៩%នៃទំហំដីស្រែនៃពិភពលោក ផលិតស្បៀងស្មើនឹង២៥%នៃបរិមាណស្បៀងពិភពលោក ដែលបានដោះស្រាយបញ្ហាហូបចុករបស់ប្រជាជនចំនួនប្រហែល២០%នៃពិភពលោក។ ព្រមពេលជាមួយគ្នានេះដែរ ប្រទេសចិនថែមទាំងបានលើកឡើងនូវគំនិតផ្តួចផ្តើមស្តីពីកិច្ចសហប្រតិបត្តិការសន្តិសុខស្បៀងអាហារអន្តរជាតិ ការផ្តល់ជំនួយសង្គ្រោះខាងមនុស្សធម៌ ដើម្បីគាំពារសន្តិសុខស្បៀងអាហារពិភពលោកយ៉ាងសកម្ម។

លក្ខណៈពិសេសមួយទៀតរបស់ការធ្វើទំនើបកម្មតាមបែបផែនចិនគឺប្រជាជនទាំងមូល ទទួលបានជីវភាពរស់នៅប្រកបដោយវិបុលភាព គឺមានន័យថាប្រទេសចិននឹងអនុវត្តការបើកទូលាយដែលមានកម្រិតកាន់តែខ្ពស់ ចែករំលែកកាលានុវត្តភាពទីផ្សារកាន់តែច្រើនជាមួយពិភពលោក  សំដៅបំពេញបន្ថែមកម្លាំងចលករកាន់តែច្រើនដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក។

ការធ្វើទំនើបកម្មតាមបែបផែនចិនថែមទាំងអាចនាំមកផលប្រយោជន៍ដល់អ្នកទាំងអស់គ្នាក្នុងវិស័យអេកូឡូស៊ីទៀតផង ។ ពេលធ្វើរបាយការណ៍ការងារក្នុងសមាជបក្សកុម្មុនីស្តចិនលើកទី២០ លោក Xi Jinping បានគូសបញ្ជាក់ថា ធម្មជាតិគឺជាលក្ខខណ្ឌមូលដ្ឋាននៃការរស់នៅនិងអភិវឌ្ឍន៍របស់មនុស្សជាតិ ។ ការគោរពធម្មជាតិ សម្របតាមធម្មជាតិនិងការពារធម្មជាតិគឺជាតម្រូវការនៃការកសាងប្រទេសសង្គមនិយមទំនើបគ្រប់ជ្រុងជ្រោយ ។

លើសពីនេះទៅទៀត ការធ្វើទំនើបកម្មតាមបែបផែនចិននឹងអាចនាំមកនូវផលប្រយោជន៍ជាច្រើនក្នុងវិស័យផ្សេងៗ ដូចជាបច្ចេកវិទ្យាទំនើប ការផ្លាស់ប្តូរធនធានមនុស្សជាដើម ។ ទោះបីជាមានប្រទេសមួយចំនួនចាត់ទុកការអភិវឌ្ឍរបស់ប្រទេសចិនជាអ្វីដែលហៅថា “ការគំរាមកំហែងដល់ពិភពលោក” ប៉ុន្តែជឿជាក់ថា អ្នកទាំងអស់គ្នាប្រាកដជាអាចទទួលបានផលប្រយោជន៍ដែលនាំមកដោយប្រទេសទំនើបកម្មនេះដែលមិនប្រើវិធីអាណានិគម មិនឈ្លានពាននិងមិនធ្វើសង្គ្រាមក្នុងការអភិវឌ្ឍ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស