ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ខណៈពេលចូលរួមកិច្ចពិគ្រោះពិភាក្សានៃគណៈប្រតិភូភូមិភាគស្វយ័តក្វាំងស៊ីក្នុងសមាជបក្សលើកទី២០ លោក Xi Jinping បានគូសបញ្ជាក់ថា ត្រូវរួមសាមគ្គីគ្នាជាធ្លុងមួយទាំងកម្លាំងកាយនិងកម្លាំងចិត្ត ដើម្បីជំរុញនាវាយក្សនៃការស្តារឡើងវិញដ៏មហិមារបស់ប្រជាជាតិចិនឱ្យពុះពារការលំបាកហើយធ្វើដំណើរទៅមុខកាន់តែឆ្ងាយទៅៗ
2022-10-17 15:48:44cri
Share with:

      

     ព្រឹកថ្ងៃទី១៧ ខែតុលា ខណៈពេលចូលរួមកិច្ចពិគ្រោះពិភាក្សានៃគណៈប្រតិភូភូមិភាគស្វយ័តក្វាំងស៊ីក្នុងសមាជបក្សកុម្មុយនីស្តចិនលើកទី២០ លោក Xi Jinping បានគូសបញ្ជាក់ថា សមាជបក្សលើកទី២០នឹងចង្អុលបង្ហាញថែមមួយកម្រិតទៀតនូវទិសដៅឆ្ពោះទៅមុខនៃបុព្វហេតុបក្សនិងរដ្ឋ ជាសេចកី្តប្រកាសនយោបាយនិងកម្មវិធីប្រតិបតិ្តសម្រាប់ឱ្យបក្សកុម្មុយនីស្តចិនដឹកនាំនិងសាមគ្គីប្រជាជនគ្រប់ជនជាតិនៅទូទាំងប្រទេសចិន ប្រកាន់ខ្ជាប់និងអភិវឌ្ឍសង្គមនិយមប្រកបដោយលក្ខណៈពិសេសចិន ក្នុងយុគសម័យថ្មីនិងដំណើរថ្មី ។ ការរៀនសូត្រនិងអនុវត្តស្មារតីសមាជបក្សលើកទី២០ ត្រូវក្តាប់ជាប់អត្ថន័យដ៏ធំនិងសំខាន់នៃការងារក្នុងរយៈពេល៥ឆ្នាំចុងក្រោយ និងការផ្លាស់ប្តូរដ៏មហិមាក្នុងរយៈពេល១០ឆ្នាំចុងក្រោយនៅយុគសម័យថ្មី ត្រូវក្តាប់ជាប់ទស្សនៈពិភពលោកនិងវិធីសាស្ត្រនៃគំនិតសង្គមនិយមប្រកបដោយលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មី ក្តាប់ជាប់ភារកិច្ចជាបេសកកម្មស្តីពីការជំរុញការស្តារឡើងវិញដ៏មហិមារបស់ប្រជាជាតិចិន តាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន  ក្តាប់ជាប់តម្រូវការដ៏សំខាន់ស្តីពីការដឹកនាំការបដិវត្តន៍ដ៏មហិមាក្នុងសង្គមក្រោមការជំរុញពីការបដិវត្តន៍ខ្លួនឯងដ៏មហិមា ក្តាប់ជាប់តម្រូវការក្នុងយុគសម័យស្តីពីការធ្វើការតស៊ូដោយរួមសាមគ្គីគ្នា ។ បក្សនិងរដ្ឋទាំងមូល ក៏ដូចជាប្រជាជនគ្រប់ជនជាតិត្រូវរួមសាមគ្គីគ្នាជាធ្លុងមួយទាំងកម្លាំងកាយនិងកម្លាំងចិត្ត ដើម្បីជំរុញនាវាយក្សនៃការស្តារឡើងវិញដ៏មហិមារបស់ប្រជាជាតិចិនឱ្យពុះពារការលំបាក ហើយធ្វើដំណើរទៅមុខកាន់តែឆ្ងាយទៅៗ ។

     សូមបញ្ជាក់ថា តំណាងបក្សដែលចូលរួមសមាជបក្សកុម្មុយនីស្តចិនលើកទី២០សរុប២២៩៦រូប បានជ្រើសរើសឡើងដោយអង្គភាពចំនួន៣៨នៅទូទាំងប្រទេសចិន ក្នុងនោះសមាជិកបក្សដែលធ្វើការនៅជួរមុខផលិតកម្មនិងការងាររដ្ឋបាល  ត្រូវជា៣៣,៦ភាគរយ សមាជិកបក្សជនជាតិភាគតិចមានចំនួន២៦៤រូប ដែលមកពីជនជាតិភាគតិចចំនួន៤០ ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស