ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

របាយការណ៍នៃសមាជបក្សកុម្មុយនីស្តចិនលើកទី២០៖ប្រទេសចិននឹងខិតខំប្រឹងប្រែងកសាងសហគមន៍រួមវាសនាតែមួយរបស់មនុស្សជាតិ អំពាវនាវឱ្យផ្សព្វផ្សាយតម្លៃរួមរបស់មនុស្សជាតិ
2022-10-17 13:24:09cri
Share with:

សមាជបក្សកុម្មុយនីស្តចិនលើកទី ២០ បានបើកធ្វើនៅព្រឹកថ្ងៃទី ១៦ ខែតុលានៅវិមានសភាប្រជាជនក្រុងប៉េកាំង ។លោក Xi Jinping បានតាងនាមឱ្យគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី១៩ធ្វើរបាយការណ៍ការងារជូនអង្គសមាជ ដោយលើកឡើងថា ជានិច្ចកាល ប្រទេសចិនប្រកាន់ខ្ជាប់កម្មវត្ថុគោលនយោបាយការទូត ដែលគាំពារសន្តិភាពពិភពលោក និងជំរុញការអភិវឌ្ឍរួម ខិតខំប្រឹងប្រែងកសាងសហគមន៍រួមវាសានាតែមួយរបស់មនុស្សជាតិ ព្រមនឹងអំពាវនាវប្រទេសនានាលើពិភពលោកផ្សព្វផ្សាយតម្លៃរួមរបស់មនុស្សជាតិទាំងមូលប្រកបដោយសន្តិភាព ការអភិវឌ្ឍន៍ យុត្តិធម៌ សច្ចភាព ប្រជាធិបតេយ្យនិងសេរីភាព។


លោកXi Jinpingបានលើកឡើងថា បច្ចុប្បន្ន បម្រែបម្រួលនិម្មាបនកម្មសតវត្សរ៍កំពុងលាតត្រដាងតាមរបៀបដែលមិនធ្លាប់មានពីមុនមក។មួយផ្នែកគឺ ចរន្តប្រវត្តិសាស្ត្រប្រកបដោយសន្តិភាព ការអភិវឌ្ឍ កិច្ចសហប្រតិបត្តិការ ឈ្នះ-ឈ្នះមិនអាចរារាំងទេ មួយផ្នែកទៀត ទង្វើអនុត្តរភាពប្រកបដោយគ្រោះថ្នាក់ជាទីបំផុត។

លោកXi Jinpingបានរំលឹកឡើងវិញថា ប្រទេសចិនប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយការទូតប្រកបដោយឯករាជ្យនិងម្ចាស់ការ តែងតែសម្រេចចិត្តគោលជំហរនិងគោលនយោបាយរបស់ខ្លួនតាមភាពត្រូវនិងខុសរបស់ខ្លួន គាំពារក្រមមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ គាំពារយុត្តធម៌និងសច្ចភាពអន្តរជាតិ ប្រឆាំងយ៉ាងដាច់ខាតនូវអនុត្តរភាពនិយមនិងនយោបាយអំណាចខ្លាំងទោះតាមទម្រង់ណាក្តី ប្រឆាំងគំនិតសង្គ្រាមត្រជាក់ ប្រឆាំងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ ប្រឆាំងនឹងស្តង់ដារពីរ ។ប្រទេសចិនមិនស្វែងរកអនុត្តរភាពនិងមិនធ្វើការវាតទីជារៀងរហូត



លោកបន្តទៀតថា ប្រទេសចិនប្រកាន់ខ្ជាប់ការកសាងទំនាក់ទំនងអន្តរជាតិបែបថ្មីដោយឈរលើមូលដ្ឋានគោលការណ៍៥នៃការរួមរស់ដោយសន្តិភាព និងត្រួសត្រាយទំនាក់ទំនងភាពជាដៃគូសកល។

លោកXi Jinpingបានលើកឡើងថាប្រទេសចិន ប្រកាន់ខ្ជាប់គោលនយោបាយជាតិនៃការបើកទូលាយ អនុវត្តយ៉ាងមុតមាំនូវយុទ្ធសាស្ត្របើកទូលាយប្រកបដោយមានផលប្រយោជន៍ទៅវិញទៅមកនិងឈ្នះ-ឈ្នះ ជំរុញឱ្យពាណិជ្ជកម្មនិងការវិនិយោគកាន់តែមានសេរីភាពនិងភាពងាយស្រួល ប្រឆាំងការពារនិយម ប្រឆាំងការដាក់ទណ្ឌកម្មដោយឯកតោភាគី។ប្រទេសចិនរីករាយបង្កើនការវិនិយោគធនធានក្នុងការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការសកល ខិតខំប្រឹងប្រែងកាត់បន្ថយគម្លាតរវាងប្រទេសកំពុងអភិវឌ្ឍន៍និងប្រទេសអភិវឌ្ឍន៍ គាំទ្រនិងជួយយ៉ាងម៉ឺងម៉ាត់ប្រទេសកំពុងអភិវឌ្ឍន៍ពង្លឿនការអភិវឌ្ឍន៍។



លោកXi Jinpingបានថ្លែងក្នុងរបាយការណ៍ថា ប្រទេសចិនបានលើកឡើងគំនិតផ្តួចផ្តើមការអភិវឌ្ឍសកលនិងគំនិតផ្តួចផ្តើមសន្តិសុខសកល រីករាយអនុវត្តរួមជាមួយសហគមន៍អន្តរជាតិប្រទេសចិនអំពាវនាវដោយស្មោះត្រង់ឱ្យប្រទេសនានាលើពិភពលោក ផ្សព្វផ្សាយគុណតម្លៃរួមរបស់មនុស្សជាតិប្រកបដោយសន្តិភាព ការអភិវឌ្ឍន៍ យុត្តិធម៌ សច្ចភាព ប្រជាធិបតេយ្យនិងសេរីភាព គោរពភាពចម្រុះនៃវប្បធម៌ពិភពលោក ដើម្បីរួមគ្នាឆ្លើយតបបញ្ហាសកលគ្រប់បែបយ៉ាង

អ្នកបកប្រែ:刘妍
ប្លុកពិសេស