ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ទឹក​ដីគឺជាប្រជាជន ប្រជាជនគឺជាទឹក​ដី
2022-10-17 10:35:22cri
Share with:

     

      “ទឹកដីគឺជាប្រជាជន ប្រជាជនគឺជាទឹកដី” “ចាំបាច់ត្រូវប្រកាន់ខ្ជាប់ការធានានិងកែលម្អជីវភាពរស់នៅរបស់ប្រជាជនក្នុងដំណើរការអភិវឌ្ឍ លើកទឹកចិត្តឱ្យប្រជាជនរួមគ្នាធ្វើការតស៊ូព្យាយាមដើម្បីបង្កើតជីវភាពរស់នៅដ៏ល្អបវរ និងសម្រេចបាននូវក្តីប្រាថ្នារបស់ប្រជាជនចំពោះជីវភាពរស់នៅដ៏ល្អបវរ” ។ ថ្ងៃទី១៦ ខែតុលា សមាជបក្សកុម្មុយនីស្តចិនលើកទី២០ បានសម្ពោធបើកនៅក្រុងប៉េកាំង លោក Xi Jinping  អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានតំណាងឱ្យគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ១៩  ធ្វើរបាយការណ៍ការងារជូនអង្គសមាជ ។ ក្នុងនោះ ពាក្យ “ប្រជាជន” ជាពាក្យដែលបានប្រើប្រាស់ច្រើនបំផុតក្នុងរបាយការណ៍នេះ ។

       បច្ចុប្បន្ននេះ នៅលើពិភពលោក មានគណបក្សតិចតួចណាស់ ដូចបក្សកុម្មុយនីស្តចិនអ៊ីចឹងដែរ ដែលបានចាត់ទុកការការពារផលប្រយោជន៍ជាមូលដ្ឋានរបស់ប្រជាជនជាការស្វែងរកខ្ពស់បំផុត ព្រមទាំងបានធ្វើការតស៊ូព្យាយាមឥតស្រាកស្រាន្ត ។

      ជាពិសេសគឺបន្ទាប់ពីសមាជបក្សកុម្មុយនីស្តចិនលើកទី១៨មក បក្សកុម្មុយនីស្តចិនបានដឹកនាំប្រជាជនចិនឆ្លងកាត់ព្រឹតិ្តការណ៍ធំៗទាំងបី ពោលគឺ៖ អបអរទទួលខួបទី ១០០ នៃការបង្កើតបក្សកុម្មុយនីស្តចិន សង្គមនិយមប្រកបដោយលក្ខណៈពិសេសចិនឈានចូលយុគសម័យថ្មី និងសម្រេចបាននូវគោលដៅមួយសតវត្សរ៍ទីមួយដែលបានសម្រេចភារកិច្ចជាប្រវតិ្តសាស្ត្រលើវិស័យលុបបំបាត់ភាពក្រីក្រ ក៏ដូចជាកសាងសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយ ។ នេះជាជោគជ័យជាប្រវត្តិសាស្ត្ររបស់បក្សកុម្មុយនីស្តចិននិងប្រជាជនចិនដែលបានសាមគ្គីគ្នាធ្វើការតស៊ូ ដែលបាននាំមកនូវអារម្មណ៍ទទួលបាន សុភមង្គលនិងសន្តិសុខដែលពីមុនមិនធ្លាប់មានដល់ប្រជាជនចិនចំនួនជាង១ពាន់៤រយលាននាក់ ។

      ទាំងផលិតផលក្នុងស្រុកសរុប គិតជាមធ្យមក្នុងមនុស្សម្នាក់ៗឡើងដល់១២៥០០ដុល្លារអាមេរិក ក្រុមមនុស្សចំណូលមធ្យមមានចំនួនលើសពី៤រយលាននាក់ ទាំងការប្រកាន់ខ្ជាប់ការតម្កល់ទុកប្រជាជនជាចម្បង និងតម្កល់ទុកអាយុជីវិតជាអាទិភាព ការងារគ្រប់គ្រងនិងទប់ទល់នឹងការរីករាលដាលនៃជំងឺកូវីដ១៩ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមទទួលបានសមិទ្ធផលវិជ្ជមានដ៏ធំនិងសំខាន់ ទាំងការបង្កើតប្រព័ន្ធអប់រំ ប្រព័ន្ធបេឡាជាតិ និងប្រព័ន្ធសុខាភិបាលដែលមានទ្រង់ទ្រាយធំជាងគេនៅលើពិភពលោក ។ល។ បក្សកុម្មុយនីស្តចិនបានប្រកាន់ខ្ជាប់គំនិតអភិវឌ្ឍន៍ដែលចាត់ទុកប្រជាជនជាស្នូល ហើយសម្រេចបាននូវពាក្យសន្យាយ៉ាងម៉ឺងម៉ាត់ស្តីពី “នាំឱ្យប្រជាជនមានជីវភាពរស់នៅកាន់តែល្អបវរ” ជាបន្តបន្ទាប់

      តាមគម្រោងផែនការ ពីឆ្នាំ២០២០ ដល់ឆ្នាំ២០៣៥ ប្រទេសចិននឹងសម្រេចបានជាមួលដ្ឋាននូវទំនើបភាវូបនីយកម្មសង្គមនិយម ចាប់ពីឆ្នាំ២០៣៥ ដល់ពាក់កណ្តាលសតវត្សរ៍នេះ នឹងកសាងប្រទេសចិនទៅជាប្រទេសសង្គមនិយមទំនើបដ៏ខ្លាំងក្លាដែលប្រកបដោយភាពសម្បូរសប្បាយ ប្រជាធិបតេយ្យ អរិយធម៌ ចុះសម្រុងនិងស្រស់ប្រិមប្រិយ ។ អាចប៉ាន់ប្រមាណថា ដល់កាលនោះ ប្រជាជនចិននឹងមានជីវភាពរស់នៅកាន់តែធូធារនិងកាន់តែល្អ គំនិតអភិវឌ្ឍន៍ដែលចាត់ទុកប្រជាជនជាស្នូលនឹងបញ្ចេញកម្លាំងជាក់ស្តែងកាន់តែខ្លាំងឡើងៗ ។

      “ធ្វើការអភិវឌ្ឍដើម្បីប្រជាជន ធ្វើការអភិវឌ្ឍដោយពឹងផ្អែកលើប្រជាជន ប្រជាជនរួមគ្នាចែករំលែកលទ្ធផលនៃការអភិវឌ្ឍន៍ ។” បក្សកុម្មុយនីស្តចិននឹងបន្តសាមគ្គីនិងដឹកនាំប្រជាជនចិន មូរដៃអាវឡើង ខិតខំធ្វើការ ឆ្លងកាត់ព្យុះភ្លៀងឆ្ពោះទៅមុខដោយអង់អាចក្លាហាន ក្នុងន័យបង្កើតភាពអស្ចារ្យអភិវឌ្ឍន៍កាន់តែធំធេង និងអនាគតកាន់តែល្អបវរ ដើម្បីបំពេញបន្ថែមនូវកម្លាំងចលករកាន់តែច្រើនដល់កិច្ចការជំរុញសន្តិភាពនិងវឌ្ឍនភាពរបស់ពិភពលោក ៕


 

អ្នកបកប្រែ:郑磊
ប្លុកពិសេស