សមាជបក្សកុម្មុយនីស្តចិនលើកទី ២០ បានបើកធ្វើនៅព្រឹកថ្ងៃទី ១៦ ខែតុលានៅវិមានសភាប្រជាជនក្រុងប៉េកាំង ។ លោក Xi Jinping បានតាងនាមគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ១៩ ធ្វើរបាយការណ៍ការងារជូនអង្គសមាជ ។
លោក Xi Jinping បានថ្លែងថា សមាជបក្សកុម្មុយនីស្តចិនលើកទី ២០ បានប្រារព្ធឡើងក្រោមប្រធានបទ ៖ ប្រកាន់ខ្ជាប់ការកសាងសង្គមនិយមដែលមានលក្ខណៈពិសេសចិន អនុវត្តដោយគ្រប់ជ្រុងជ្រោយនូវគំនិតសង្គមនិយមដែលមានលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មី អនុវត្តស្មារតីដ៏មហិមានៃការកសាងបក្ស មានជំនឿចិត្តនិងខិតខំពង្រឹងសមត្ថភាពខ្លួនឯងឱ្យខ្លាំងក្លា ប្រកាន់ខ្ជាប់នូវគោលជំហរនិងគោលបំណងដើមនិងបង្កើននវានុវត្តន៍ ខិតខំតស៊ូព្យាយាមដោយអង់អាចក្លាហាន ដើម្បីកសាងប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយ និងជំរុញដោយគ្រប់ជ្រុងជ្រោយនូវការស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ ៕