ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

របាយការណ៍ការងារនៃសមាជបក្សកុម្មុយនីស្តចិនលើកទី ២០បានលើកឡើងថា ប្រទេសចិននឹងគ្រោងផែនការអភិវឌ្ឍន៍ដោយឈរលើមុំដែលមនុស្សជាតិនិងធម្មជាតិរួមរស់នៅដោយសុខដុមរមនា
2022-10-16 17:52:22cri
Share with:

   សមាជបក្សកុម្មុយនីស្តចិនលើកទី ២០ បានបើកធ្វើនៅថ្ងៃទី ១៦ ខែតុលានៅវិមានសភាប្រជាជនក្រុងប៉េកាំង ។ លោក Xi Jinping បានតំណាងឱ្យគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ១៩  ធ្វើរបាយការណ៍ការងារជូនអង្គសមាជដោយលើកឡើងថា ការគោរពធម្មជាតិ ដើរស្របនឹងធម្មជាតិនិងការពារធម្មជាតិ ជាតម្រូវការក្នុងស្រុកចិនដើម្បីកសាងប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយ ។ ដូច្នេះចាំបាច់ត្រូវប្រកាន់ខ្ជាប់និងអនុវត្តទស្សនៈស្តីពីភ្នំបៃតងទឹកស្អាតគឺជាភ្នំមាសភ្នំប្រាក់ និងគ្រោងផែនការអភិវឌ្ឍន៍ដោយឈរលើមុំដែលមនុស្សជាតិនិងធម្មជាតិរួមរស់នៅដោយសុខដុមរមនា ។

ថ្លែងក្នុងរបាយការណ៍ការងារ លោក Xi Jinping បានលើកឡើងថា ធម្មជាតិជាលក្ខណៈសម្បតិ្តជាមូលដ្ឋានសម្រាប់មនុស្សជាតិរស់នៅនិងអភិវឌ្ឍ ។ លក្ខណៈពិសេសមួយក្នុងការធ្វើទំនើបភាវូបនិយកម្មបែបចិន គឺមនុស្សជាតិនិងធម្មជាតិរួមរស់នៅដោយសុខដុមរមនា ។  របាយការណ៍ការងារបានលើកឡើងនូវវិធានការជាក់ស្តែតមួយចំនួនអំពីការអភិវឌ្ឍបៃតង ប្រទេសចិននឹងពន្លឿនការផ្លាស់ប្តូរបែបបទអភិវឌ្ឍន៍ទៅជារូបមន្តអភិវឌ្ឍន៍បៃតង អនុវត្តយុទ្ធសាស្ត្រសន្សំសំចៃដោយគ្រប់ជ្រុងជ្រោយ អភិវឌ្ឍឧស្សាហកម្មបៃតងនិងកាបូនទាប ផ្សព្វផ្សាយការប្រើប្រាស់បៃតង ក្នុងន័យជំរុញឱ្យបង្កបង្កើតជាបែបបទផលិតកម្មនិងរស់នៅបៃតងនិងកាបូនទាប ។ លើកកម្ពស់ពិពិធកម្ម ភាពនឹងនរនិងនិរន្តរភាពរបស់ប្រព័ន្ធបរិស្ថាន  ជំរុញយ៉ាងសកម្មនិងប្រកបដោយភាពនឹងនរនូវការកាត់បន្ថយការបញ្ចេញកាបូនបន្ទាប់ពីឡើងដល់ចំណុចកំពូលនិងអព្យាក្រឹតភាពកាបូន បង្កើនការប្រើប្រាស់ធ្យូងថ្មស្អាតនិងមានប្រសិទ្ធភាពខ្ពស់ ក្នុងន័យពន្លឿនការបង្កើតប្រព័ន្ធថាមពលបែបថ្មី និងចូលរួមយ៉ាងសកម្មនូវអភិបាលកិច្ចសកលដើម្បីទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ ។

ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ប្រទេសចិនបានក្លាយជាប្រទេសដែលទំហំដាំដើមឈើច្រើនបំផុតនៅលើពិភពលោក  ព្រៃឈើរបស់ប្រទេសចិនត្រូវជា២៥ភាគរយនៃទំហំ ព្រៃឈើបន្ថែមនៅលើសកលលោក ៕



អ្នកបកប្រែ:郭翔青
ប្លុកពិសេស