ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សមាជបក្សកុម្មុយនីស្តចិនលើកទី២០បានបើកធ្វើនៅទីក្រុងប៉េកាំង
2022-10-16 10:41:39cri
Share with:

     សមាជបក្សកុម្មុយនីស្តចិនលើកទី២០បានបើកធ្វើនៅវិមានសភាប្រជាជនក្រុងប៉េកាំងនៅវេលាម៉ោង ១០ ព្រឹកថ្ងៃទី១៦ខែតុលា  ។តំណាងបក្សនិងតំណាងពិសេសជាង ២៣០០ នាក់ តំណាងក្រៅបក្សនិងអ្នកទទួលខុសត្រូវពាក់ព័ន្ធបានអញ្ជើញចូលរួមសមាជលើកនេះ ។ សមាជនេះនឹងប្រព្រឹត្តទៅពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២២ ខែតុលា ។

    អង្គសមាជនឹងស្តាប់និងពិនិត្យរបាយការណ៍ការងាររបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ១៩ ពិនិត្យរបាយការណ៍ការងាររបស់គណៈកម្មាធិការត្រួតពិនិត្យវិន័យនៃមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ១៩  ពិនិត្យពិភាក្សាដើម្បីអនុម័ត  (សេចក្តីព្រាងច្បាប់វិសោធនកម្ម)"លក្ខន្តិកៈបក្សកុម្មុយនីស្តចិន" ព្រមទាំងបោះឆ្នោតជ្រើសរើសគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងគណៈកម្មាធិការត្រួតពិនិត្យវិន័យនៃមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិថ្មី។

      សូមបញ្ជាក់ថា បក្សកុម្មុយនីស្តចិនដែលមានប្រវត្តិសាស្រ្ត ១០១ ឆ្នាំបានកាន់អំណាចរយៈពេល ៧៣ ឆ្នាំជាប់ៗ ចាប់តាំងពីពេលបង្កើតសាធារណរដ្ឋប្រជាមានិតចិនមក។ សមាជបក្សកុម្មុយនីស្តចិននិងគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនដែលបង្កើតឡើងដោយសមាជបក្ស គឺជាស្ថាប័នដឹកនាំកំពូលរបស់បក្សកុម្មុយនីស្តចិន។ សមាជបក្សកុម្មុយនីស្តចិនបើកធ្វើជារៀងរាល់ប្រាំឆ្នាំម្តង៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស