សមាជបក្សកុម្មុយនីស្តចិនលើកទី ២០ បានបើកធ្វើនៅព្រឹកថ្ងៃទី ១៦ ខែតុលានៅវិមានសភាប្រជាជនក្រុងប៉េកាំង ។លោក Xi Jinping បានលើកឡើងថាក្នុងពេលតាងនាមគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី១៩ ធ្វើរបាយការណ៍ការងារជូនអង្គសមាជ ប្រទេសចិនត្រូវតែកសាងប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសង្គមនិយមប្រកបដោយកម្រិតខ្ពស់។
លោកXi Jinpingបានគូសបញ្ជាក់ថា យើងត្រូវកសាងប្រព័ន្ធឧស្សាហកម្មទំនើប ប្រកាន់ខ្ជាប់ការតម្កល់ចំណុចសំខាន់នៃការអភិវឌ្ឍសេដ្ឋកិច្ចដែលផ្តោតទៅលើសេដ្ឋកិច្ចពិត ជំរុញឧស្សាហូបនីយកម្មបែបថ្មី ពន្លឿនការកសាងប្រទេសខ្លាំងផ្នែកផលិតកម្ម ប្រទេសខ្លាំងផ្នែកគុណភាព ប្រទេសខ្លាំងផ្នែកគមនាគមន៍ ប្រទេសខ្លាំងផ្នែកបណ្តាញអ៊ីនធឺណែតនិងប្រទេសចិនឌីជីថល។ជំរុយដោយគ្រប់ជ្រុងជ្រោយនូវការអភិវឌ្ឍជនបទ ពង្រឹងសមិទ្ធផលនៃការពុះពារឧបសគ្គក្នុងការកាត់បន្ថយភាពក្រីក្រ ពន្លឿនការកសាងប្រទេសខ្លាំងផ្នែកកសិកម្ម ពង្រឹងដោយគ្រប់ជ្រុងជ្រោយនូវគ្រឹះមូលដ្ឋាននៃសន្តិសុខស្បៀងអាហារ ដើម្បីជំរុញការអភិវឌ្ឍដោយសម្របសម្រួលក្នុងតំបន់និងបង្កើតរចនាសម្ព័ន្ធអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់ប្រកបដោយគុណភាពខ្ពស់និងប្រព័ន្ធលំហដែនដី។
លោកបន្តទៀតថា យើងត្រូវតែជំរុញការបើកទូលាយដោយកម្រិតខ្ពស់ ពង្រីកដោយមានស្ថិរភាពនូវការបើកទូលាយផ្នែករបប ដូចជាបទប្បញ្ញត្តិ ការគ្រប់គ្រងនិងស្តង់ដារជាដើម ពន្លឿនការកសាងប្រទេសខ្លាំងផ្នែកពាណិជ្ជកម្ម ជំរុញការរួមគ្នាកសាងការ “ខ្សែក្រវាត់និងផ្លូវ”ឱ្យអភិវឌ្ឍដោយគុណភាពខ្ពស់ ដើម្បីគាំពារនិម្មាបនកម្មសេដ្ឋកិច្ចអន្តរជាតិនិងទំនាក់ទំនងផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មប្រកបដោយភាពចម្រុះនិងមានស្ថិរភាព៕