សមាជបក្សកុម្មុយនីស្តចិនលើកទី ២០ បានបើកធ្វើនៅព្រឹកថ្ងៃទី ១៦ ខែតុលានៅវិមានសភាប្រជាជនក្រុងប៉េកាំង ។លោក Xi Jinping បានតាងនាមគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី១៩ ធ្វើរបាយការណ៍ការងារជូនអង្គសមាជ ដោយលើកឡើងថា ប្រទេសចិនប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយការទូតប្រកបដោយឯករាជ្យនិងម្ចាស់ការ តែងតែសម្រេចចិត្តគោលជំហរនិងគោលនយោបាយរបស់ខ្លួនតាមភាពត្រូវនិងខុសរបស់ខ្លួន គាំពារក្រមមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ គាំពារយុត្តធម៌និងសច្ចភាពអន្តរជាតិ ប្រឆាំងយ៉ាងដាច់ខាតនូវអនុត្តរភាពនិយមនិងនយោបាយអំណាចខ្លាំងទោះតាមទម្រង់ណាក្តី ប្រឆាំងគំនិតសង្គ្រាមត្រជាក់ ប្រឆាំងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ ប្រឆាំងការប្រលស្តង់ដារ២ ។ប្រទេសចិនមិនស្វែងរកអនុត្តរភាពនិងមិនធ្វើការវាតទីជារៀងរហូត៕