ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ៖ ប្រទេសចិនមានមេឃកាន់តែខៀវ ភ្នំកាន់តែបៃតងនិងទឹកកាន់តែថ្លា
2022-10-16 16:00:00cri
Share with:

 

សមាជបក្សកុម្មុយនីស្តចិនលើកទី ២០ បានសម្ពោធបើកធ្វើនៅក្រុងប៉េកាំងនាថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២២ ។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន បានតាងនាមគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ១៩  ធ្វើរបាយការណ៍ការងារជូនអង្គសមាជដោយលើកឡើងថា  ១០ឆ្នាំកន្លងមកនេះ ប្រទេសចិនបានប្រកាន់ខ្ជាប់នូវទស្សនៈ"ទឹកថ្លាភ្នំបៃតងគឺជាភ្នំមាសភ្នំប្រាក់" ប្រព័ន្ធអរិយធម៌អេកូឡូស៊ីកាន់តែល្អ យើងមានមេឃកាន់តែខៀវ ភ្នំកាន់តែបៃតងនិងទឹកកាន់តែថ្លា ។ ប្រទេសចិនជំរុញយ៉ាងស៊ីជម្រៅនូវ ការបង្ការនិងគ្រប់គ្រងការបំពុលបរិស្ថាន លើកកម្ពស់កម្រិតកែលម្អការកសាងហេដ្ឋារចនាសម្ព័ន្ធបរិស្ថាន ជំរុញការគ្រប់គ្រងបរិស្ថានរស់នៅតាមទីក្រុងនិងជនបទ ។ 

លោក Xi Jinping បានគូសបញ្ជាក់ថា ទឹកដីគឺប្រជាជន ប្រជាជនគឺទឹកដី ។ ចាំបាច់ត្រូវប្រកាន់ខ្ជាប់នូវការការពារនិងកែលម្អជីវភាពរស់នៅរបស់ប្រជាជនតាមរយៈការអភិវឌ្ឍ សម្រេចការស្វែងរកជីវភាពរស់នៅដ៏ល្អបវររបស់ប្រជាជនដោយឥតឈប់ឈរ ។ ប្រទេសចិននឹងសម្រេចឱ្យបានល្អ  អភិវឌ្ឍឱ្យបានល្អ គាំពារឱ្យបានល្អនូវផលប្រយោជន៍មូលដ្ឋានរបស់ប្រជាជនចិនទាំងឡាយ ផ្តោតសំខាន់ទៅលើបញ្ហាផលប្រយោជន៍ដែលប្រជាជនចិនយកចិត្តទុកដាក់ ផ្ទាល់បំផុតនិងពិតប្រាកដបំផុត ប្រកាន់ខ្ជាប់នូវការខិតខំប្រឹងប្រែងបម្រើការតាមមូលដ្ឋានយ៉ាងស៊ីជម្រៅ ព្រមទាំងចាត់វិធានការដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជននិងផ្តល់ភាពកក់ក្តៅដល់ប្រជាជន ដើម្បីដោះស្រាយបញ្ហាដែលប្រជាជនយកចិត្តទុកដាក់បំផុត ធ្វើឱ្យមានសុក្រឹតភាពនូវប្រព័ន្ធសេវាសាធារណៈមូលដ្ឋាន លើកកម្ពស់កម្រិតសេវាសាធារណៈ បង្កើនតុល្យភាពនិងភាពអាចទទួលបាន ដើម្បីជំរុញវិបុលភាពរួមគ្នាយ៉ាងប្រាកដប្រជា ៕ 

អ្នកបកប្រែ:王幸
ប្លុកពិសេស