លោក Sun Yeli អ្នកនាំពាក្យនៃសមាជបក្សកុម្មុយនីស្តចិនលើកទី២០បានថ្លែងក្នុងសន្និសីទសារព័ត៌មានសមាជបក្សនៅថ្ងៃទី១៥ខែតុលាថា គោលនយោបាយ“សូន្យកូវីដ” គឺជាគោលការណ៍បង្ការនិងគ្រប់គ្រងជំងឺឆ្លងដែលបង្កើតឡើងដោយឈរលើស្ថានភាពជាតិចិននិងគោរពតាមច្បាប់វិទ្យាសាស្រ្ត។ ការតម្កល់ទុកសន្តិសុខអាយុជីវិតនិងសុខភាពរបស់ប្រជាជនជារឿងចម្បង គឺជាចំណុចចាប់ផ្តើមនិងចំណុចមូលដ្ឋាននៃវិធានការទាំងអស់សម្រាប់បង្ការនិងគ្រប់គ្រងជំងឺឆ្លងរបស់ប្រទេសចិន ។ បើសិនគិតជាទូទៅ វិធានការបង្ការនិងគ្រប់គ្រងជំងឺឆ្លងរបស់ប្រទេសចិនគឺមានតម្លៃនិងប្រសិទ្ធភាពដ៏ល្អបំផុត។
ពេលឆ្លើយសំណួរពាក់ព័ន្ធរបស់អ្នកសារព័ត៌មាន លោក Sun Yeli បានថ្លែងថា ដោយសារប្រកាន់ខ្ជាប់នូវគោលនយោបាយ “សូន្យកូវីដ” ទើបបានធានាអត្រាឆ្លងជំងឺនិងអត្រាស្លាប់ទាប ទើបបានធ្វើឱ្យសេដ្ឋកិច្ចនិងសង្គមដំណើរការប្រកបដោយស្ថិរភាពនិងនិរន្តរភាព៕