ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចប្រជុំត្រៀមនៃសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ បា្ររព្វឡើងក្រោមអធិបតីភាពរបស់លោកXi Jinping ប្រធានរដ្ឋចិន
2022-10-15 20:00:54cri
Share with:


    កិច្ចប្រជុំត្រៀមនៃសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ បានបា្ររព្វឡើងក្រោមអធិបតីភាពរបស់លោកXi Jinping ប្រធានរដ្ឋចិននារសៀលថ្ងៃទី ១៥  ខែតុលា នៅវិមានសភាប្រជាជនក្រុងប៉េកាំង ។

សូមបញ្ជាក់ថា តំណាងបក្សនិងតំណាងពិសេសចំនួន ២៣៧៩ នាក់នឹងចូលរួមសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ ក្នុងនោះ តំណាងបក្សនិងតំណាងពិសេសចំនួន ២៣១០ នាក់បានចូលរួមកិច្ចប្រជុំត្រៀមលើកនេះ ។

កិច្ចប្រជុំនេះបានធ្វើការបោះឆ្នោតដោយលើកដៃ ហើយបានអនុម័តបញ្ជីឈ្មោះគណៈកម្មាធិការត្រួតពិនិត្យសិទ្ធិតំណាងដែលមានសមាជិក ២២ នាក់ អនុម័តបញ្ជីឈ្មោះគណៈអធិបតីមហាសន្និបាតដែលមានសមាជិកចំនួន ២៤៣ នាក់ និងបានអនុម័តឱ្យលោក Wang Huning ធ្វើជាអគ្គលេខាធិការនៃមហាសន្និបាត។ កិច្ចប្រជុំនេះក៏បានអនុម័តលើការរៀបចំ និងការងាររបស់លេខាធិការដ្ឋានមហាសន្និបាតផងដែរ។

     ក្រៅពីនេះ កិច្ចប្រជុំក៏បានអនុម័តរបៀបវារៈនៃសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ ។ របៀបវារៈនៃមហាសន្និបាត គឺ ៖ ស្តាប់និងពិនិត្យរបាយការណ៍របស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ១៩ ពិនិត្យរបាយការណ៍ការងាររបស់គណៈកម្មាធិការត្រួតពិនិត្យវិន័យនៃមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ១៩   ពិនិត្យពិភាក្សនិងអនុម័តលើសេចក្តីព្រាងច្បាប់ធ្វើវិសោធនកម្មលក្ខន្តិកៈរបស់បក្សកុម្មុយនីស្តចិន   ធ្វើការបោះឆ្នោតជ្រើសរើសគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ និងគណៈកម្មាធិការត្រួតពិនិត្យវិន័យនៃមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ ។

 

 

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស