ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សមាជបក្សកុម្មុយនីស្តចិនលើកទី ២០ ជិតនឹងប្រារព្ធឡើង ឯកអគ្គរដ្ឋទូតបរទេសជាច្រើនប្រចាំនៅប្រទេសចិនមានសុទិដ្ឋិនិយមចំពោះការអភិវឌ្ឍនាពេលអនាគតរបស់ប្រទេសចិន
2022-10-15 14:24:06cri
Share with:

សមាជបក្សកុម្មុយនីស្តចិនលើកទី២០នឹងបើកធ្វើនៅទីក្រុងប៉េកាំងនៅថ្ងៃទី ១៦ ខែតុលា ។ ពេលផ្តល់សម្ភាសន៍ពិសេសជាមួយអ្នកយកព័ត៌មាននៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ឯកអគ្គរដ្ឋទូតនៃប្រទេសជាច្រើនប្រចាំនៅប្រទេសចិនដូចជា ប៉ាគីស្ថាន ឡាវ និងថៃ ជាដើម បានសម្តែងការរំពឹងទុកចំពោះសមាជបក្សកុម្មុយនិស្តចិនលើកទី ២០ និងមានសុទិដ្ឋិនិយមចំពោះការអភិវឌ្ឍនាពេលអនាគតរបស់ប្រទេសចិន។

លោក Moin Ul Haque ឯកអគ្គរដ្ឋទូតប៉ាគីស្ថានប្រចាំនៅប្រទេសចិនបានសម្គាល់ថា បទពិសោធនៃការអភិវឌ្ឍរបស់ប្រទេសចិនមានតម្លៃគួរឱ្យរៀនសូត្រតាមសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន  ។

លោក Khamphao Ernthavanh ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅប្រទេសចិន បានសម្តែងការអបអរសាទរចំពោះសមិទ្ធផលដ៏អស្ចារ្យរបស់ប្រជាជនចិនក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តចិន ហើយទន្ទឹងរង់ចាំការស្វែងយល់ពីផែនការបន្ទាប់នៃការអភិវឌ្ឍន៍របស់ប្រទេសចិនក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តចិនតាមរយៈកិច្ចប្រជុំ លើកនេះ។

លោក Djauhari Oratmangun ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំនៅប្រទេសចិនបានមានប្រសាសន៍ថា ឥណ្ឌូណេស៊ីសូមជូនពរឱ្យសមាជបក្សកុម្មុយនីស្តចិនលើកទី២០ទទួលបានជោគជ័យដោយគាប់ប្រសើរ ក៏ដូចជាដឹកនាំប្រទេសចិនឆ្ពោះទៅរកគោលដៅតស៊ូសតវត្សរ៍ទី ២ ដើម្បីសម្រេចការកសាងដោយគ្រប់ជ្រុងជ្រោយនូវប្រទេសខ្លាំងខាងសង្គមនិយមទំនើប ។

លោក Arthayudh Srisamoot ឯកអគ្គរដ្ឋទូតថៃប្រចាំនៅប្រទេសចិនបានមានប្រសាសន៍ថា ខ្លឹមសារសំខាន់បំផុតនៃកិច្ចប្រជុំលើកនេះគឺដើម្បីជំរុញការស្តារសេដ្ឋកិច្ចឡើងវិញក្រោយការរាតត្បាតជំងឺឆ្លង ហើយភាគីថៃរំពឹងថា ប្រទេសចិននឹងដើរតួនាទីកាន់តែធំក្នុងការជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស